adverise with khmeread 0

ស្ត្រី​អង់គ្លេស​អាយុ​ខ្ទង់​៣០​មិនទាន់មាន​គូ​នាំគ្នា​សម្រុក​យក​ស៊ុត​ញី​បង្កក​ទុក​រង់ចាំ​មេជី​វិត​ឈ្មោល​

    ​ការស្រាវជ្រាវ​មួយ​បាន​លាតត្រដាង​ថា ស្ត្រី​អង់គ្លេស​ក្នុង​ចំនួន​ច្រើនឡើងៗ​បាន​កំពុង​នាំគ្នា​យក​ស៊ុត​ញី​របស់​ពួកគេ​បង្កក​ទុក ព្រោះ​ពួកគេ​មិនទាន់មាន​ដៃគូ​ប្រុស​នៅឡើយ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៣ ខែមីនា​។

​     យោងតាម​អាជ្ញាធរ​បង្ក​កំណើត​និង​អំ​ប៊ី​យ៉ុង​មនុស្ស (HFEA) បានឱ្យដឹងថា ស្ត្រី​មាន​ចំនួន​កើនឡើង​ឥត​ឈប់​បាននាំគ្នា​មក​បង្កក​ស៊ុត​ញី​របស់​ពួកគេ​ដើម្បី​ឱកាស​មានកូន​នៅពេល​វ័យ​កាន់តែ​ជ្រេ​។

​    ​អាជ្ញាធរ​នេះ​បាន​និយាយថា ក្នុង​ឆ្នាំ ២០០១ ស្ត្រី​តែ ២៩ នាក់​ប៉ុណ្ណោះ​បានជ្រើសរើស​បង្កក​ស៊ុត​របស់ខ្លួន​ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក ចំនួន​ស្ត្រី​មក​ស្វែងរក​ការ​បង្កក​ស៊ុត​ញី​បាន​កើនឡើង​ក្នុង​ចំនួន​ដ៏​ថេរ​គួរឱ្យកត់សម្គាល់​។​

​    ​នៅត្រឹម​ឆ្នាំ ២០១៤ ចំនួន​ស្ត្រី​ដែល​ស្វែងរក​ការ​បង្កក​ស៊ុត​ញី​បាន​កើនឡើង ៨១៦ នាក់ ពោលគឺ​កើនឡើង ២៥ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៣​។

​    ​ស្ត្រី​អាយុ ៣៨ ឆ្នាំ​ចំនួន​ជាង​ពាក់កណ្តាល​បាន​និយាយថា​ពួកគេ​បង្កក​ស៊ុត​ញី​ព្រោះ​មិនអាច​រក​ដៃគូ​បាន រីឯ​អ្នក​ខ្លះទៀត​និយាយថា​ពួកគេ​មិនទាន់​ចង់បាន​កូន​ដោយសារ​រវល់​ការងារ និង​ដោយសារ​បញ្ហា​សុខភាព​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់