adverise with khmeread 1

របៀប​ព្យាបាល​ថ្មី​អាច "​បំបាត់ HIV ក្នុង​រយៈពេល​តែ ២ សប្តាហ៍​ប៉ុណ្ណោះ​"

    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២២ មីនា​បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​លាតត្រដាង​ថា វិធី​ព្យាបាល​ថ្មី​មួយ ដែល​ទាញយក​ថាមពល​ពី​អង្គ​បដិបក្ខ​របស់​មនុស្ស បាន​បំបាត់​វីរុស​ដូច​ហ៊ី​វ (HIV) ចេញពី​រាងកាយ​របស់​ស្វា​ពីរ​ក្បាល​ក្នុង​រយៈពេល​តែ ២ សប្តាហ៍​ប៉ុណ្ណោះ​។

​    ​ស្វា​មិន​ងាយ​ឆ្លង​ហ៊ី​វ​នោះទេ ដូច្នេះ​ក្រុម​អ្នកស្រាវជ្រាវ​បានសម្រេច​ចិត្ត​ត្រូវតែ​បង្កើត​វីរុស​ថ្មី​មួយ ដែលមាន​ផ្នែក​មួយ​នៃ​វីរុស HIV និង​ផ្នែក​មួយ​ជា​វី​រុសស៊ី​ប្រព័ន្ធ​ភាពស៊ាំ​ហៅថា Simian ដែល​វា​ជា​វីរុស​មាន​សមាសភាគ​ស្មើនឹង HIV ដែល​អាច​ចម្លង​ចូលខ្លួន​ស្វា​បាន​។

​    ​កូន​ស្វា​ទាំងពីរ​ក្បាល​បានទទួល​ការព្យាបាល​ក្នុង​រយៈពេល ២៤ ម៉ោង​ពេល​ប៉ះ​នឹង​វីរុស SHIV ជា​វីរុស​កូនកាត់ ដែលមាន​ប្រូតេអ៊ីន​របស់ HIV​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Oregon National Primate Research Center បាន​និយាយថា ការធ្វើ​តេស្ត​ដែល​ធ្វើឡើង​នៅ ២ សប្តាហ៍​ក្រោយ បាន​បង្ហាញថា ស្វា​ទាំងពីរ​ក្បាល​បាន​បាត់​វីរុស SHIV ទាំងស្រុង​។

​    ​ពួកគេ​បាន​សាទរ​ការរកឃើញ​នេះ​ថា​ជា "​ការវិវឌ្ឍ​ដ៏​សំខាន់​" ក្នុង​សហគមន៍​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​វិធី​ព្យាបាល HIV ដោយ​បង្កើន​ក្តីសង្ឃឹម​កាន់តែ​ខ្ពស់​ក្នុងការ​ព្យាបាល​អ្នក​ឆ្លង HIV ក្នុងពេល​អនាគត​។

​    ​ក្រុម​អ្នកជំនាញ​និយាយថា ប្រសិនបើ​វិធី​ព្យាបាល​ថ្មី​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស នោះ​វា​នឹង​អាច​សង្គ្រោះ "​ជីវិត​មនុស្ស​រាប់សិប​ពាន់​នាក់​"៕

 

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់