adverise with khmeread 2377d829 edit img cover file 40657583 1458669433 dscf5613mzkhmh.xxxlarge

iOS 9.3 មានមុខ​ងារ​ថ្មីៗ ដែល​អ្នក​មិន​ដោ​ន​ឡូត​មិនបាន​

​    ​ការដំឡើង iPhone អ្នក​ទៅ​ស៊េរី​ចុងក្រោយ​អាច​នឹង​រំខាន ពេលខ្លះ​គ្មាន​ពេល​និង​ធ្វើ​ឲ្យ​ស៊ី​កន្លែង​ផ្ទុក​ទិន្នន័យ​។ ប៉ុន្ដែ​កម្មវិធី​ស៊េរី​ចុងក្រោយ​របស់​ក្រុមហ៊ុន Apple គឺ​ពោរពេញ​ទៅដោយ​មុខងារ​ល្អៗ​ដែល​នឹង​បង្ខំ​អ្នក​ឲ្យ​ដោ​ន​ឡូត​ទាល់តែ​បាន​។ ក្រុមហ៊ុន Apple ក៏បាន​ណែនាំ​មក​នូវ​ទូរស័ព្ទ iPhone SE និង iPad Pro តូច​ច្រលឹង​ដែល​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​ណាស់​។​

​    ​ខាងក្រោម​នេះ​គឺជា​មុខងារ​ថ្មីៗ​ឡូយៗ​ដែល​ក្រុមហ៊ុន Apple មាន​៖
​    ​១. Night Shift - នេះ​គឺជា​មុខងារ​ថ្មី​បំផុត​សម្រាប់ iPhone និង iPad​។ នៅពេល​បើក​នូវមុខ​ងា​រ​នេះ វា​នឹងធ្វើ​ឲ្យ​អេក្រង់​ផ្លាស់ប្ដូរ​តាម​ស្ថាន​ការ​នៅពេល​ត្រូវ​ពន្លឺ​ថ្ងៃ ឬក៏​ពេលយប់ ដោយ​ការប្ដូរ​ពណ៌​របស់​អេក្រង់​។ មុខងារ​បង្កើតឡើង​ដើម្បី​បញ្ជៀ​ស​ពី​ការ​ខូច​នូវ​កញ្ជក់​ភ្នែក​របស់​អ្នក តែ​វា​ដំណើរការ​លើ​មនុស្ស​ខ្លះ​និង​ខ្លះទៀត​ក៏​មិនមាន​ប្រសិទ្ធភាព​ដែរ​។​

​    ​២. Note ដែល​ការពារ​ដោយ Password - ឥឡូវនេះ​រាល់​ការ​កត់ចំណាំ​នៅលើ​កម្មវិធី Note លោកអ្នក​អាចធ្វើ​ការដាក់​នូវ Password ក៏ដូចជា​ក្រយៅដៃ​ដើម្បី​ការពារ​ឯកសារ​អ្នក​បាន​។ ការកែ​នូវ​កំណែ​ថ្មី​ក៏មាន​ការ​ឆែក​នូវ​បញ្ជី និង​តម្រៀប​តាម​អក្សរ (Sorting A - Z) ផងដែរ​។​

​    ​៣. New Updates - ក្រុមហ៊ុន Apple បាន​បន្ថែម​នូវ​មុខងារ​ថ្មី Editor's Pick ចងក្រង​សម្រាប់​ឱ្យ​លោកអ្នក​ជ្រើសរើស​ប្រវត្តិ​នៃ​ការអាន​រួចហើយ​, គ្រវាសដៃ​ដើម្បី​ចែករំលែក​ត​គ្នា​, និង​សមត្ថភាព​ផ្លាស់ប្ដូ​វ​នូវ​ទំហំ​អក្សរ​របស់​អ្នក​។​

​    ​៤. Photo Update - កម្មវិធី​កំណែទម្រង់​ថ្មី​នេះ​ធ្វើ​ឲ្យ​អ្នក​ដោ​ន​ឡូត​រូបភាព​ពី iCloud កាន់តែ​លឿន និង​សមត្ថភាព​ស្រាយ​រូបភាព​ដែលមាន​ទំហំ​ធំៗ​បាន​យ៉ាង​ស្រួល​។​

​    ​៥. Health Update - កម្មវិធី​ភាគី​ទី​បី​នេះ​នឹង​ក្លាយជា​មុខងារ​ថ្មី​នៃ​កម្មវិធី​សុខភាព​របស់​អ្នក (Health App)​។ HealthKit គឺជា​មុខងារ​ថ្មី​មួយទៀត​ដែល​អនុញ្ញាត​វេជ្ជបណ្ឌិត និង​អ្នកជំងឺ​ដើម្បី​ធ្វើ​ទំនាក់ទំនង​គ្នា​ដើម្បី​ព្យាបាល​ជំងឺ​ផងដែរ​។​

​    ​៦. Bug Fixes - ជួសជុល​រាល់​កំហុស​ចន្លោះប្រហោង​ជាមួយនឹង iCloud backup និង ភាពមិនប្រក្រតី​នៃ​ភាគរយ​ម៉ោង និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ Mail App របស់​អ្នក​នៅពេល​វា​សល់​កន្លែង​ផ្ទុក​ទិន្នន័យ​តិច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់