ចិនសាកល្បងប្រើថ្នាំបុរាណអាយុ ៣.០០០ ឆ្នាំលើអ្នកជំងឺកូរ៉ូណា ហើយចាប់ផ្តើមឃើញមានប្រសិទ្ធភាព ឥឡូវបញ្ជូនអ្នកឯកទេសថ្នាំបុរាណមកវូហានបន្ថែមទៀត

មន្ត្រីសុខភាពកំពូលម្នាក់និយាយថា ចិនកំពុងសាកល្បងប្រើឱសថបុរាណចំណាស់៣.០០០ឆ្នាំលើអ្នកជំងឺកូរ៉ូណា។ នេះយោងតាមសារព័ត៌មាន Bloomberg សរសេរកាលពីថ្ងៃសៅរ៍ទី១៥កុម្ភៈ។

លោក Wang Hesheng ប្រធានគណៈកម្មការសុខភាពថ្មីនៅខេត្តហឺប៉ី និយាយថា ការព្យាបាលនៅតាមមន្ទីរពេទ្យក្រុងវូហានបានរួមផ្សំគ្នារវាងឱសថបុរាណចិននិងថ្នាំលោកខាងលិច។ លោកនិយាយថា ឱសថបុរាណបានប្រើលើអ្នកជំងឺកូរ៉ូណាជាងពាក់កណ្តាលមកហើយ។ 

លោកនិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា "ការប្រឹងប្រែងរបស់យើងបានបង្ហាញលទ្ធផលល្អមួយចំនួន" ដោយមិនបានពន្យល់ក្បោះក្បាយទេ។ លោកនិយាយថា អ្នកឯកទេសខាងឱសថបុរាណត្រូវបានបញ្ជូនទៅខេត្តហឺប៉ីដើម្បីស្រាវជ្រាវនិងព្យាបាល។ 

គ្មានថ្នាំឬវ៉ាក់សាំងណាមួយត្រូវបានអនុម័តនៅឡើយទេដើម្បីប្រឆាំងនឹងវីរុស Covid-19 ដែលបានឆក់យកជីវិតមនុស្ស ១.៥២៣ នាក់ និងឆ្លងទៅមនុស្សជាង ៦៦.៥០០ នាក់៕ ប្រភព៖ បរទេស


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16