08eca52e 07fa 478e a242 4db804514d8e

មន្ត្រី​យោធា​វាយ​អ្នករត់ម៉ូតូឌុប​បែក​មុខ​គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​

     ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប​បាន​រងរបួស​បែក​ច្រមុះ​ហូរឈាម ដោយសារតែ​ត្រូវ​បុរស​ម្នាក់​ជាម​ន្ត្រី​យោធា​ស្រវឹងស្រា​វាយ ព្រោះតែ​ខឹង​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ម៉ូតូ​របស់ខ្លួន​បន្តិចបន្តួច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្លឹប​កំសាន្ត​កា​ហ្សា តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

     ជនរងគ្រោះ​ឈ្មោះ សូ ឃៀង អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។ ចំណែក​ជនបង្ក​ឈ្មោះ ហង្ស សុភា អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​យោធា (​សិក្ខាកាម​សាលា​ការពារជាតិ​) បច្ចុប្បន្ន​ស្នាក់នៅ​ខណ្ឌមានជ័យ​។​

     បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​មកពី​ដឹក​ភ្ញៀវ​វិញ​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​លុះ​មកដល់​កន្លែងកើតហេតុ ហើយក៏​បាន​ជិះ​ម៉ូតូ​មក​ប៉ះ​កន្ទុយ​ម៉ូតូ​បុរស​ខាងលើ​ដែល​ចត​ឈប់​ទិញ​ឥ​វ៉ាន់​ទីនោះ រួច​គេ​ក៏បាន​ស្ទុះ​មក​វាយ​រូបគាត់​តែម្តង​។​

     ប៉ុន្តែ​ភាគី​ខាង​យោធា​វិញ​បាន​និយាយថា បុរស​ជា​អ្នករត់ម៉ូតូឌុប​ជិះ​ម៉ូតូ​មក​ប៉ះ​ម៉ូតូ​ខ្លួន​ហើយ​ថែមទាំង​វាយ​គេ​ទៀត ហើយ​គាត់​គ្រាន់តែ​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។ ​

     ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ភាគី​ទាំង​២​ទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក និង​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​បង្ក​ចេញសង​ថ្លៃ​ព្យាបាល​៣០​ដុល្លារ​បញ្ចប់រឿង ហើយ​ជនរងគ្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​ព្រម​ទទួល​ព្រោះ​មិន​ចង់​វែងឆ្ងាយ​បន្តទៀត​៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់