adverise with khmeread 12903937 939780059470243 1616938043 o

កម្លាំង​អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន​២​កន្លែង​ឃាត់ខ្លួន​៣៤​នាក់ និង​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម​(​មាន​វីដេអូ​)

      ភ្នំពេញ​ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣៤​នាក់​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​នៅ​ក្នង​ផ្ទះសំណាក់ និង​កន្លែង​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​២​ទីតាំង​ផ្សេងគ្នា​និង ម្ចាស់ផ្ទះ​សំណាក់​និង​អ្នកមើលការខុសត្រូវ​២​នាក់​ទៀត រួម​និង​វត្ថុតាង​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម​។​

      ការចុះ​បង្ក្រាប​ទីតាំង​ទី​១​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ខាងក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ ជាប់​ផ្លូវរ​ទះ​ភ្លើង ស្ថិតក្នុង​សង្កាត់​ស្រះចក ឃាត់ខ្លួន​បាន​១៥​នាក់ ក្នុងនោះ​ស្រី​៥​នាក់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៤២​កញ្ចប់​តូច និង​វត្ថុតាង​ប្រើប្រាស់​មួយចំនួន​។​

      នៅ​ទី​តាំងទី​២​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ ខែមីនា នៅ​ចំណុច​ផ្ទះសំណាក់​ផ្កាយ​៩ តាម​បណ្តោយ​ផ្លូវ​លេខ​៨១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ប្រើប្រាស​និង​ចែកចាយ​១៩​នាក់ ម្ចាស់ផ្ទះ​និង​អ្នកមើលការខុសត្រូវ​២​នាក់ ថ្នាំញៀន​ជាច្រើន​កញ្ចប់​តូចធំ រួម​និង​វត្ថុតាង​ប្រើប្រាស់​មួយចំនួន​។​

      មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការចុះ​បង្ក្រាប​ទីតាំង​២​កន្លែង​ខាងលើនេះ គឺ​កម្លាំង​អាវុធ​បានធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ និង​យ៉ាង​ម៉ត់ចត់ ទើប​ឈានដល់​ការចុះ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​

       ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​និង​កសាង​សំណុំ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់