ស្ទើរមិនគួរឱ្យជឿ! ពូកចាស់ៗបោះចោល អាចយកមកដាំបន្លែដុះ

ពូកចាស់ៗបោះចោលអាចប្រើដើម្បីជំនួសដីដើម្បីដាំបន្លែនិងឱសថរុក្ខជាតិសម្រាប់អ្នកចំណាកស្រុកនៅតំបន់វាលខ្សាច់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១២កុម្ភៈ។

ក្រុមអ្នកជំនាញជសាវប្បកម្មមកពីសាកលវិទ្យាល័យ University of Sheffield បានកំពុងធ្វើការជាមួយជនភៀសខ្លួននៅហ្សកដានីដើម្បី "បង្កើតសួនវាលខ្សាច់" ដោយប្រើពូក។ 

នៅជំរំជនភៀសខ្លួន Zaatari ក្រុមស្រាវជ្រាវដឹកនាំដោយសាស្ត្រាចារ្យ Tony Ryan បានធ្វើការជាមួយអ្នកស្រុកដើម្បីដាំម្រេច ប៉េងប៉ោះ ដើមត្រប់ និងជីរអង្កាម។ 

ពូកទន់ៗគឺប្រើដើម្បីទប់ឫសដំណាំនៅនឹងកន្លែង ខណៈវាលូតលាស់ក្នុងសូលុយស្យុងទឹកដ៏សម្បូរជីជាតិ។ គ្រាប់ពូជគឺដាក់នៅក្នុងពូក ហើយវានឹងលូតលាស់ជ្រែកក្នុងពូកនោះ។ 

លោកសាស្ត្រាចារ្យ Ryan និយាយថា បច្ចេកទេសនេះអាចប្រើដើម្បីបង្កើតសួនទ្រទ្រង់ជីវិតដោយខ្លួនវានៅជុំវិញពិភពលោក និងជួយមនុស្សរាប់លាននាក់ចិញ្ចឹមជីវិតបាននៅតាមតំបន់ដែលដីខ្វះជីជាតិ៕ 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16