adverise with khmeread P1a1tlv1jpnfp1bnk1vlhj4t7s75

អាច​ទេ​ដែល​គណៈកម្មការ​ស្រី​ទាំងបី​នេះ​ត្រូវ​ដកចេញ​ខ្ទេច​ពី​កម្ម​វី​ធី The Face Thailand នៅ​រដូវ​កាល​ក្រោយ​?

      កម្ម​វី​ធី The Face Thailand ដូ​វ​កាល​ទី​៣ អាច​នឹងត្រូវ​ដក​គណៈ​កម្ម​ការ​ក្នុង​រដូវ​កាល​ទី​២​ចេញ​ដោយ​ជំនួស​ដោយ​តារា​សម្តែង​ស្រី​៣ ដួង​វិញ​។​

      ដោយសារតែ​កម្មវិធី​នេះ​មានការ​គាំទ្រ​ខ្លាំង ហើយ​ក៏មាន​សំណូមពរ​ពី​អ្នកគាំទ្រ​ជាច្រើន​ស្នើ​ឲ្យ​ជំនួស​តារា​ស្រី​ទាំង​៣​នាក់​នេះ​ក្នុង​រដូវ​កាល ថ្មី​នេះ​ផងដែរ​។​

       គួរ​បញ្ចាក់​ផងដែរ​ថា នៅក្នុង​កម្មវិធី​នេះ​ទាំង​ដូ​វ​កាល​ទី​១ និង​ដូ​វ​កាល​ទី​២​បាន​ផ្លាស់ប្តូរ​គណៈកម្មការ​រ​ហូត​ដោយ​រក្សារ​ទុក​តែ​តារា​ស្រី​ជើង ចាស់ អ្នកនាង Lukkade Metinee ប៉ុន្តែ The Face Thailand ដូ​វ​កាល​ទី​៣​ប្រហែលជា​ត្រូវ​ដកចេញ​ដែរ​។  

        តារា​សម្តែង​ស្រី​៣​ដែល​អាច​ចូលខ្លួន​មក​ក្នុង​កម្មវិធី​នេះ​ដើម្បី​ជ្រើសរើស​បក្ខជន​ដែលមាន​ទេពកោសល្យ​ផ្នែក​វិស័យ​សិល្បៈ ទាំង​ការដើរ​បង្ហាញ​ម៉ូត ការសម្តែង ជាដើម​មានដូចជា នាង chompoo araya នាង Mai Davika និង​នាង Pancake​។  

        ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជាការ​ស្នើសុំ​ពី​អ្នកគាំទ្រ​តែប៉ុណ្ណោះ ឲ្យ​ជ្រើសរើស​អ្នក​ទាំងនេះ​មក​ធ្វើជា​គណៈកម្មការ​ក្នុង​រដូវ​កាល​ថ្មីនេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់