adverise with khmeread 4b5a8571 f747 4323 a9a0 be91735b29a5

ទុស្សេ​ចរន្ត​អគ្គីសនី​ឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​អស់​មួយ​ខ្នង​ហ្មត់​គ្មាន​សល់​

      ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​ខ្នាតតូច​មួយកន្លែង ត្រូវបាន​គ្រោះ​អគ្គីភ័យ​ឆេះ​អស់​ហ្មត់​គ្មាន​សល់ និង​សម្ភារៈ​មួយចំនួនធំ​ត្រូវ​រង​ការខូចខាត កាលពី​វេលា​ម៉ោង ៥ និង ២០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​កា​រ៉ា​ស់​សាំង​កាល់​តិច ទល់មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

      ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​សង្កេតឃើញ​មាន​ផ្សែង​ខ្មួរ​ខ្មាញ់​ហុយ​ចេញពីផ្ទះ​លក់​បន្លាស់​គ្រឿងបន្លាស់​រថយន្ត​ខាងលើ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ម្ចាស់ផ្ទះ​បាននាំគ្នា​រត់​ចេញមកក្រៅ​ដោយ​សភាព​ភ័យ​ស្លន់ស្លោ​ស្រែក​ឆោឡោ​ឲ្យ​គេឯង​ជួយ​ប្រាប់ថា មាន​ភ្លើង​ឆេះ​ផ្ទះ​ខ្លួន។​

      មិនបាន​ប៉ុន្តែ​នាទី​ផង ស្រាប់​តែមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ នាំគ្នា​យក​ទឹក​ជះ​ម្នាក់​១​ដៃ ១​ជើង ប៉ុន្តែ​គ្មាន​លទ្ធផល ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះមក​ជួយ​អន្តរាគមន៍។​

      ភ្លាមៗ រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ០៩​គ្រឿង បាន​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​ធ្វើ​ការបាញ់ទឹក​ទប់ស្កាត់​អណ្តាតភ្លើង​ជា​បន្តបន្ទាប់ មិន​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​បន្ត​ដល់​លំនៅឋាន​ក្បែរ​នោះ។​

      សូមបញ្ជាក់ថា  ក្នុងការ​ឆាបឆេះ​ខាងលើ​នេះដែរ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក អស់​ចំនួន ៥​គ្រឿង និង​ប្រើប្រាស់​ពេលវេលា​ជាង កន្លះ​ម៉ោង ទើប​អាច​ទប់ស្កាត់​អណ្តាតភ្លើង​អោយរ​លត់​សូន្យសុង​ទៅវិញ ១០០​ភាគរយ។

      ​មន្ត្រី​សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់ថា​ក្នុងករណី​នេះដែរ គឺ​បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី ទើ​បង្កអោយមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ ។ ហើយ​ទីតាំង​ខាងលើ​គឺ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​អស់​ហ្មត់​ទាំងស្រុង​រួមជាមួយ​គ្រឿងបន្លាស់​រថ​យន្ត និង​សម្ភារៈ​មានតម្លៃ​មួយចំនួនធំ ដែល​គុណ​ជា​ទឹកប្រាក់​សរុប​ទាំងអស់ គឺមាន​តម្លៃ​រហូត​ជាង ម៉ឺន​ដុល្លារ​អា​មេ​រិច​ឯនោះ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់