កាសែតរដ្ឋចិនស៊ីនហួផ្សាយថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់មានប្រសិទ្ធភាពលើវីរុស Covid-19

មន្រ្តីចិនម្នាក់បាននិយាយកាលពីថ្ងៃចន្ទទី១៧កុម្ភៈថា ផ្អែកលើលទ្ធផលនៃការសាកល្បងព្យាបាល ក្រុមអ្នកជំនាញចិនបានបញ្ជាក់ថាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ Chloroquine Phosphate មានប្រសិទ្ធិភាពព្យាបាលលើជំងឺរលាកសួតប្រភេទថ្មី ឬ COVID-១៩។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួចុះផ្សាយកាលពីថ្ងៃចន្ទ។

លោក Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជាតិអភិវឌ្ឍន៍ជីវបច្ចេកវិជ្ជាចិននៅក្រោមចំណុះក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមអ្នកជំនាញបានណែនាំ "ជាឯកច្ឆន្ទ" ឱ្យដាក់បញ្ចូលឱសថនេះទៅក្នុងការណែនាំបន្ទាប់នៃការព្យាបាលនិងអនុវត្តក្នុងការសាកល្បងព្យាបាលសម្រាប់ករណីស្រាលៗឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រភព៖ ស៊ីនហួ 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81