ក្រុមហ៊ុនផលិតរថយន្តអាមេរិក GM នឹងដករោងចក្រចេញពីថៃក្នុងឆ្នាំនេះ

ក្រុមហ៊ុន General Motors (GM) បានប្រកាសថា ខ្លួននឹងឈប់លក់រថយន្ត Chevrolet នៅក្នុងប្រទេសថៃនិងលក់រោងចក្រនៅខេត្តរ៉ាក់យ៉ង របស់ខ្លួននៅចុងឆ្នាំនេះ។ នេះយោងតាមកាសែត Bangkokpost សរសេរកាលពីថ្ងៃចន្ទទី១៧កុម្ភៈ។

លោក Andy Dunstan ប្រធានក្រុមហ៊ុន GM សម្រាប់ទីផ្សារយុទ្ធសាស្រ្តសម្ព័ន្ធភាពនិងអ្នកចែកចាយបាននិយាយកាលពីថ្ងៃចន្ទថា "ការប្រើប្រាស់ធនធានរោងចក្រមានកម្រិតទាបនិងការព្យាករណ៍ទាបនៃបរិមាណនាំចេញក្នុងស្រុកនិងក្រៅស្រុកបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មរថយន្ត"។

ក្រុមហ៊ុន GM នឹងបន្តគាំទ្រដល់អតិថិជនរថយន្ត Chevrolet ដែលមានស្រាប់សម្រាប់រយៈពេលក្រោយការលក់ បន្តធានានិងជួសជុល តាមរយៈហាងដែលមានការអនុញ្ញាតរបស់ខ្លួន។

លោក Hector Villarreal ប្រធានក្រុមហ៊ុន GM Southeast Asia និយាយថា ក្រុមហ៊ុន GM នឹងផ្តល់ជូននិយោជិករបស់ខ្លួននូវកញ្ចប់ប្រាក់បញ្ចប់ការងារច្រើនជាងលក្ខខណ្ឌតម្រូវតាមច្បាប់ការងាររបស់ថៃទៅទៀត។

ក្រុមហ៊ុន GM គ្រោងនឹងលក់រោងចក្រផលិតរបស់ខ្លួននៅខេត្តរ៉ាក់យ៉ងឱ្យទៅក្រុមហ៊ុន Great Wall Motors (GWM) របស់ចិននៅដំណាច់ឆ្នាំនេះ៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16