បុរស៣នាក់លួចក្រដាសបង្គន់ ៦០០ ដុំនៅហុងកុង ចំពេលកំពុងមានការភ័យខ្លាចមេរោគកូរ៉ូណា

ប៉ូលិសហុងកុងបានចាប់ខ្លួនបុរសពីរនាក់ និងកំពុងតាមរកជនទីបី បន្ទាប់ពីក្រុមបុរសទាំងនេះបានលួចក្រដាសបង្គន់ចំនួន ៦០០ ដុំ នៅក្នុងអំពើប្លន់មួយទំនងជាបណ្តាលមកពីការភ័យខ្លាចមេរោគកូរ៉ូណាដែលលុកលុយទីក្រុងនេះ។

កាលពីព្រឹកព្រលឹមថ្ងៃចន្ទកម្មករដឹកទំនិញម្នាក់កំពុងដឹកទំនិញទៅកាន់ផ្សារទំនើបមួយកន្លែងក្នុងសង្កាត់ម៉ុងគុក។ អ្នកនាំពាក្យប៉ូលិសបានប្រាប់ CNN ថាគាត់បានដាក់ក្រដាសបង្គន់ប្រហែល ៥០ កេះ ដែលផ្ទុកក្រដាសបង្គន់ចំនួនសរុបប្រហែល ៦០០ ដុំនៅខាងក្រៅផ្សារទំនើបនៅពេលដែលបុរស ៣ នាក់បានលួចយកក្រដាសទាំងនោះទៅបាត់។

ប៉ុន្មានម៉ោងក្រោយមកប៉ូលិសបានរកឃើញក្រដាសបង្គន់លួចនៅក្នុងផ្ទះសំណាក់ក្បែរនោះ ហើយបានចាប់ខ្លួនបុរស ២ នាក់។ ពួកគេកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះថាជាអំពើប្លន់ ហើយពួកគេកំពុងស្វែងរកជនសង្ស័យទីបី។ នៅដំណាក់កាលនេះមិនមានព័ត៌មានបញ្ជាក់អត្តសញ្ញាណបន្ថែមសម្រាប់បុរសទាំងបីនោះទេ។

អំពើប្លន់នេះកើតឡើងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងពីកង្វះការផ្គត់ផ្គង់ម៉ាស់នៅហុងកុង ខណៈការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅតែបន្តរីករាលដាល។ វីរុសនេះត្រូវបានគេស្គាល់ជាផ្លូវការថា Covid-19 បានឆ្លងដល់មនុស្សជាង ៧១.០០០ នាក់នៅទូទាំងពិភពលោកដោយមានករណីចំនួន ៥៧ ត្រូវបានបញ្ជាក់នៅក្នុងទីក្រុងហុងកុង។ មនុស្សម្នាក់បានស្លាប់ដោយសារវីរុសនេះនៅក្នុងទីក្រុងហុងកុង ដែលនេះជាការស្លាប់មួយក្នុងចំណោមអ្នកស្លាប់ ៥ នាក់ដែលបានកើតឡើងនៅខាងក្រៅចិនដីគោក៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81