Barcelona ទទួលបានភ្លើងខៀវឲ្យផ្ទេរខ្សែប្រយុទ្ធថ្មីម្នាក់នៅខែនេះ

        ក្លឹប Barcelona ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្ទេរខ្សែប្រយុទ្ធ​ថ្មី​ម្នាក់​ទៀត​ជាបន្ទាន់​ក្នុង​រយៈ​ពេល​១៥​ថ្ងៃក្រោយ​ បន្ទាប់ពី​កីឡាករ OusmaneDembeleមាន​របួស​។

        កីឡាករសញ្ជាតិបារាំងរូបនេះ​អាច​នឹងអវត្តមានពី​ការ​ប្រកួត​រយៈ​ពេល​៦​ខែ​ បន្ទាប់ពី​មាន​បញ្ហា​សរសៃ​ពួរ ស្របពេល​​កីឡាករ​ Luis Suarez កំពុងស្ថិតក្នុង​បញ្ជីកីឡាករ​មាន​របួសរយ:ពេលយូរផងដែរ។

        Suarez នឹងអវត្តមាន​រហូត​ដល់​ខែឧសភា​ ស្របពេល​ក្លឹប Barcelona អនុញ្ញាតឲ្យ​ខ្សែប្រយុទ្ធវ័យ​ក្មេង​ពីរ​រូបAbel Ruiz និង​ Carles Perez ចាកចេញកាលពីខែ​មុន​ក្នុង​បំណង​បង្កើន​កញ្ចប់​ថវិកា​។

        ច្បាប់នៅ​ក្របខណ្ឌ La Ligaចែង​ថា ក្លឹប​អាចត្រូវ​បាន​អនុញ្ញាតឲ្យ​ផ្ទេរ​និង​ចុះឈ្មោះកីឡាករ​ម្នាក់​នៅ​រដូវកាល​ទិញដូរ​បាន ប្រសិនបើ​ស្ថិតក្នុង​កាលៈទេសៈ​ពិសេស​ ប៉ុន្តែ​កីឡាករ​បញ្ចូល​ថ្មីនេះ ត្រូវ​តែជា​កីឡាករ​ដែល​កំពុងលេងនៅ​ក្របខណ្ឌមួយក្នុងចំណោម​ក្របខណ្ឌកំពូល​របស់អេស្ប៉ាញ​ឬក៏ជា​កីឡាករ​ដែល​មិនជាប់កិច្ច​សន្យា​ជា​មួយក្លឹប​ផ្សេង៕

adverise with khmeread