adverise with khmeread 1

លោក​អូ​បា​ម៉ា​បរាជ័យ​ក្នុងការ​រៀបចំ​ឱ្យ​កូនស្រី​លោក​ជួប​ជាមួយ Messi

​    ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បច្ចុប្បន្នកំពុង​ធ្វើ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ហើយ​គាត់​បាន​និយាយ​ពី​កីឡាករ Leo Messi អំឡុង​ការ​ថ្លែង​សុន្ទរកថា​ទៅកាន់​សហគ្រិន​វ័យក្មេង​។​

​    ​គាត់​បាន​និយាយថា "​កូនស្រី​របស់ខ្ញុំ​បាន​ជួប​សម្តេច ប៉ាប ហ្វ្រ​ង់​ស៊ី​ស​រួចហើយៗ​ឥឡូវ​ពួកគេ​ចង់​ជួប Messi ទៀត ប៉ុន្តែ​ខ្ញុំ​មិនអាច​រៀបចំ​វា​បានទេ​"​។​

​    ​គាត់​ក៏បាន​អធិប្បាយ​តារា​បាល់បោះ​ដ៏​លេចធ្លោ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​គឺ​កីឡាករ Manu Ginobili ដែល​បច្ចុប្បន្នកំពុង​លេង​ឱ្យ​ក្រុម San Antonio Spurs ថា "​ខ្ញុំ​អាច​បញ្ជាក់បាន​ថា Ginobili មិន​ត្រឹមតែ​ជា​មនុស្ស​ល្អ​នោះទេ ប៉ុន្តែ​ក៏​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅក្នុង​ពិភពលោក​នេះដែរ ហើយ​ជនជាតិ​អា​ហ្ស​ង់​ទីន​គួរតែមាន​មោទនភាព​។ គាត់​គឺជា​ជើងឯក​ពិតប្រាកដ​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់