កម្លាំងអាវុធហត្ថឃាត់មនុស្ស៧នាក់នៅមុខកាស៊ីណូឃ្វីនពាក់ព័ន្ធជួញដូរគ្រឿងញៀន

បាត់ដំបង ៖ កម្លាំងអាវុធហត្ថស្រុកកំរៀងនិងកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ៧នាក់ជាបន្តបន្ទាប់នៅចំណុចមុខកាស៊ីណូឃ្វីន ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងដកហូតវត្ថុតាងមួយចំនួន ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថនិយាយថា ដំបូងកម្លាំងអាវុធហត្ថ ចាប់ជនសង្ស័យម្នាក់ឈ្មោះ កៃ លឿង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមិនប្រាកដរស់នៅចំណុច នៅចំណុចមុខកាស៊ីណូឃ្វីន ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងដកហូតវត្ថុតាង១-ម្សៅក្រាមពណ៌សថ្លា០២កញ្ចប់តូច និង២-ថ្នាំគ្រាប់រាងសំប៉ែតពណ៌ក្រហម០២គ្រាប់ និងមួយចំណិត នាព្រឹកថ្ងៃទី១៧ កុម្ភៈ ២០២០។
 
មន្ត្រីដដែលបន្តថា លុះដល់ម៉ោង២ និង៣០នាទីរសៀលក៏បន្តទៅចាប់ខ្លួនអ្នកលក់នៅចំណុចក្រុមទី០៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បាត់ដំបងចាប់ខ្លួនបានចំនួន០៦នាក់ រួមមាន ១-ឈ្មោះ ម៉ី សារិន ហៅឌុង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅចំណុចខាងលើ (មេក្លោង), ២-ឈ្មោះ ឆេង ភ័ត្រា ភេទប្រុស អាយុ៣០ឆ្នាំ (កូនប្រសារ), ៣-ឈ្មោះ ទេព វិឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកនៅជាមួយ, ៤-សេង សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយ, ៥-ប៉ិក ពៀវ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅជាមួយ និង៦-សោម សុខគា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយ។

វត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាចំនួន ៤៨កញ្ចប់, ទម្ងន់ ៨៦,៧៦ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមរាងសំប៉ែត អក្សរ (WY) ចំនួន ៦៩៣គ្រាប់, រថយន្តចំនួន ០២គ្រឿង, ម៉ាកហ្វត០១គ្រឿង, ម៉ាកឡិចស៊ិស RX300 មួយគ្រឿង,ប្រាក់ដុល្លារ ២៤,៥០៣ដុល្លារ, ប្រាក់បាតថៃ ៨៣,៩១០បាត និងប្រាក់ខ្មែរ ២៧,៧១៧.០០០រៀល, ខ្សែកលោហធាតុពណ៌លឿង១៣ខ្សែ, ខ្សែដៃលោហធាតុពណ៌លឿង១៣ខ្សែ, ខ្សែជើងលោហធាតុពណ៌លឿង០៤ខ្សែ, ចិញ្ជៀនលោហធាតុពណ៌លឿង១៣វង់, កងដៃលោហៈធាតុពណ៌លឿង១០កង, បណ្តោងខ្សែកលោហៈធាតុពណ៌លឿង០៥បណ្តោង និងជ័រ០១បណ្តោង, ជញ្ជីងថ្លឹងគ្រឿងញៀន០២គ្រឿង និងទូរស័ព្ទដៃ១០គ្រឿង។

ជនសង្ស័យបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីធ្វើការបន្តតាមនីតិវិធី៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81