បុរសជាងសំណង់ម្នាក់រងគ្រោះថ្នាក់ឆក់ខ្សែភ្លើង​ត្រូវបានជួយសង្ក្រោះទាន់ពេល

ព្រៃវែង​ ៖ មានករណីបុរសជាងសំណង់ម្នាក់រងគ្រោះថ្នាក់ឆក់ខ្សែភ្លើង​ នាវេលាម៉ោង១២ និង៤៥នាទី​ ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះ​ នាង សុខា ភេទប្រុស​ អាយុ៤៥ឆ្នាំ​ នៅភូមិទួលរកាឃុំកំពង់ត្របែក​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង​ ត្រូវបានជួយសង្ក្រោះទាន់ពេល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យ៉ន គឹមលន់ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិខ្លំឃុំពាមន្ទា​រ​ ជាជាងសំណង់​ បានឡើងបូកថ្នាំកំបោរនៅជាន់ខាងលើកៀកនឹងខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តតាមដែកដែលកាន់នឹងដៃឆក់។

ភ្លាមនោះត្រូវបានម្ចាស់ផ្ទះនិងកម្លាំងប៉ូលិសស្រុកនិងប៉ុស្តិ៍រដ្ឋបាលកំពង់ត្របែកធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក​ ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា រួចផុតពីគ្រោះថ្នាក់ដល់ជីវិត៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81