adverise with khmeread 1

Morata៖ អ៊ីតាលី​ជា​ប្រទេស​ដ៏​អាក្រក់​បំផុត​សម្រាប់​ខ្សែប្រយុទ្ធ​ដើម្បី​រះ​នៅ​ទីនោះ​

​    ​អតីត​ខ្សែប្រយុទ្ធ Real Madrid កីឡាករ Morata បាន​ចែករំលែក​បទពិសោធន៍​របស់គាត់​បន្ទាប់ពី​ចូលរួម​ជាមួយ​ក្រុម​សេះបង្កង់ Juventus​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ MARCA ថា "​សម្រាប់​ខ្សែប្រយុទ្ធ ប្រទេស​អ៊ីតាលី​គឺជា​ប្រទេស​ដ៏​អាក្រក់​បំផុត​ដើម្បី​រះ​ហើយក៏​ជា​ប្រទេស​ដ៏​ល្អ​បំផុត​ដើម្បី​រៀនសូត្រ​ផងដែរ​។ ខ្ញុំ​មិន​ធ្លាប់​រត់ ១៤ គីឡូម៉ែត្រ​ក្នុង​មួយ​ប្រកួត​នោះទេ ដែល​នេះ​ជា​អ្វីដែល​ខ្សែបម្រើ​ឬក៏​ការពារ​ធ្វើ​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​ប្រែប្រួល​ហើយៗ​វា​ជា​ឱកាស​មាស​ដើម្បី​សិក្សា​និង​អភិវឌ្ឍ​ខ្លួន​"​។​

​    ​ប៉ុន្តែ​នៅពេល​និយាយ​ទាក់ទង​នឹង​ក្របខ័ណ្ឌ Premier League គាត់​បាន​ប្រាប់ថា "​ខ្ញុំ​ចូលចិត្ត​លី​ក​នេះ​ណាស់ ដោយសារ​លក្ខណៈ​នៃ​ការប្រកួត​របស់​វា និង​ដោយសារតែ វា​គួរឱ្យ​ទាក់ទាញ​សម្រាប់​ខ្សែប្រយុទ្ធ ហើយ​មិនសូវ​ប្រើ​យុទ្ធសាស្ត្រ​ដូ​ចលីក​អ៊ីតាលី​។ ខ្ញុំ​ចូលចិត្ត​លី​ក​នេះ​!"​។

​    ​ប៉ុន្តែ​នៅពេល​សួរ​អំពី​ការវិលត្រឡប់​ទៅ Real Madrid គាត់​បាន​ឆ្លើយថា "​វា​កំពុង​ក្លាយជា​ឆ្នាំ​ដ៏​ចម្លែក​មួយ​។ មាន​ការជជែក​ជាច្រើន​អំពី​រឿង​មួយ​ទៅ​រឿង​មួយ ប៉ុន្តែ​នៅ​ចុងបញ្ចប់ អ្វីដែល​ខ្ញុំ​ត្រូវតែ​ធ្វើ​នោះ​គឺ​ផ្តោតលើ​ការប្រកួត​របស់ខ្ញុំ ប៉ុន្តែ​ពិតណាស់​អ្នក​គិត​អំពី​អនាគត​របស់​អ្នក​និង​អំពី​លទ្ធភាព​ជាក់ស្តែង​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់