ប្អូនប្រុសចាប់បងថ្លៃស្រីរំលោភក្បែរពាងទឹកបានសម្រេចត្រូវប៉ូលិសវ៉ៃខ្នោះ

ពោធិ៍សាត់ ៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២ និង២០នាទីរសៀល នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ លើជនរងគ្រោះត្រូវជាបងថ្លៃនៅចំណុចពាងទឹកក្បែរផ្ទះស្ថិតនៅភូមិឃុំរបស់ខ្លួនរស់នៅ កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ធុន អយ ហៅ ហេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះ វ.ស.គ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជាបងថ្លៃជនសង្ស័យ បានចុះពីលើផ្ទះទៅងូតទឹកពាងក្បែរផ្ទះ ពេលងូតទឹករួចបម្រុងស្លៀកសំលៀកបំពាក់។ រំពេចនោះ ក៏ស្រាប់តែជនសង្ស័យ បានចាប់ឱបខ្លួនពីក្រោយ យកដៃច្របាច់ដោះ រួចចាប់សម្រាតខោ លើកជើងជនរងគ្រោះម្ខាង រួចធ្វើសកម្មភាពរំលោភបានសម្រេចតែម្តង។

ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួច ជនរងគ្រោះមានអាការៈ ហូរឈាមជាច្រើន ហើយសន្លប់ ត្រូវបានប្អូនស្រីបង្កើតបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពបឹងកន្ទួត។ តែដោយអាការៈ ធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ បញ្ជូនជនរងគ្រោះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ប៉ូលិសបន្តថា ការចាប់ខ្លួនជនសង្ស័យ ឈ្មោះ ធុន អយ គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ នឹងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចាប់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៥ និង៣៩នាទីល្ងាច នាថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២០ យកមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81