ជប៉ុនកំពុងត្រៀមប្រើថ្នាំហ៊ីវសាកល្បងព្យាបាលលើអ្នកជំងឺកូរ៉ូណា

លោក Yoshihide Suga ប្រធានខុទ្ទកាល័យជប៉ុនបាននិយាយកាលពីថ្ងៃអង្គារទី១៨កុម្ភៈថា ជប៉ុនមានបំណងចាប់ផ្តើមការសាកល្បងព្យាបាលក្នុងពេលឆាប់ៗនេះដោយប្រើថ្នាំព្យាបាលហ៊ីវសម្រាប់វីរុសកូរ៉ូណា។

អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុនរូបនេះបាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា "បច្ចុប្បន្នយើងកំពុងត្រៀមចាប់ផ្តើមការសាកល្បងព្យាបាលដោយប្រើថ្នាំព្យាបាលវីរុសហ៊ីវលើកូរ៉ូណា"។

លោកបានបន្ថែមថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេថាតើត្រូវការរយៈពេលយូរប៉ុនណាសម្រាប់ការអនុម័តឱ្យប្រើថ្នាំហ៊ីវនេះ។

ឥឡូវនេះ ជប៉ុនបានជួបប្រទះករណីឆ្លងវីរុសកូរ៉ូណាជាង ៥០០ ករណីដែលក្នុងនោះមានជាង ៤៥០ នាក់មកពីនាវាទេសចរណ៍មួយគ្រឿងបានចូលចតនៅយូកូហាម៉ា៕ ប្រភព៖ រ៉យទ័រ

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16