adverise with khmeread Index1

ជួយសម្រួលរេឿងគ្រោះថ្នាក់ចរាចរណ៍ ដកកាំភ្លើងខ្លីគំរាមបាញ់ត្រូវឃាត់ខ្លួន

   ភ្នំពេញ ៖ បុរសគ្រាន់តែគេចូលទៅនិយាយសម្រួលរេឿងគ្រោះថ្នាក់ចរាចរណ៍ បែរជាភាគីម្ខាងខឹងរួចបានដកកាំភ្លើងខ្លីពីចង្កេះប្រុងបាញ់ បង្កការភ្ញាក់ផ្អើលត្រូវបានកម្លាំងអាវុធហត្ថដូនពេញឃាត់ខ្លួនភ្លាមៗ។
    ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខភោនីយដ្ឋានទន្លេសាប តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
    តាមសម្តីរៀបរាប់ពីជនរងគ្រោះឈ្មោះ នាត នី ភេទប្រុសអាយុ២៤ឆ្នាំ ជាអ្នកបើកកាណូតក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគាត់បានឃើញបុរសខាងលើជិះម៉ូតូមកតាមយុវជននិងនារី៣នាក់ ដោយឮថាជាករណីគ្រោះថ្នាក់ចរាចរណ៍តែមិនដឹងថាបុកពីកន្លែងណានោះទេ។
     គាត់ក៏បានដើរទៅមើលដោយសារតែបុរសម្នាក់នោះស្រែកសំឡុតភាគីម្ខាងទៀត បើទោះបីជាពួកគេលើកដៃសំពះក៏ដោយ។ដោយឃើញទើសភ្នែកពេក
គាត់ក៏បាននិយាយថា"បើយោគយល់គ្នាបានក៏យោគយល់ទៅព្រោះជារេឿងតិចតួចប៉ុណ្ណោះ "។
    បុរសរូបនេះបន្តថា ឮដូច្នេះបុរសម្នាក់នោះខឹងសម្បារយ៉ាងខ្លាំងក៏បានដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់បំរុងបាញ់តែត្រូវបានប្រជាពលរដ្ឋក្បែរនោះឃាត់ទាន់ ហើយបុរសខាងលើក៏បានជិះចេញទៅបាត់។មួយសន្ទុះក្រោយមកទំនង
ជាមិនអស់ចិត្តបុរសម្នាក់នោះបានត្រឡប់មកវិញយកកាំភ្លើងដេញតាមគាត់ជាជនរងគ្រោះម្តងទៀតបង្កការភ្ញាក់ផ្អើល ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញក៏បានចុះមកឃាត់ខ្លួនភ្លាមៗ។
    ជុំវិញករណីខាងលើនេះមិនមានប្រភពណាមួយអាចបញ្ជាក់ថាបុរសម្នាក់នោះ នៅស្ថាប័នឬអង្គភាពណានោះទេ ដោយគ្រាន់តែកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យប៉ូលិសខណ្ឌដូនពេញដើម្បីចាត់ការបន្ត ដោយមន្ត្រីអាវុធហត្ថនិយាយថា"ផ្តើមចេញដំបូងពីគ្រោះថ្នាក់ចរាចរណ៍"៕

adverise with khmeread

មតិយោបល់