កីឡាករ Donny van de Beek នឹងសម្រេចចិត្តពីអនាគតរបស់ខ្លួនក្នុងពេលឆាប់ៗនេះ

        មានព័ត៌មានថា ខ្សែបម្រើ​ Donny van de Beekដែលជាគោលដៅផ្ទេរ​របស់​​ក្លឹប Man Utd​នោះ នឹងធ្វើការសម្រេចចិត្ត​ពីអនាគតរបស់ខ្លួន​នៅប៉ុន្មាន​សប្តាហ៍ខាងមុខ​។ Donny អាចនឹង​ធ្វើ​តាម​កីឡាករ Hakim Ziyechហើយចាកចេញពី​ក្លឹប Ajax នៅ​រដូវក្តៅ​នេះ។

        Hakim បាន​ទទួល​យក​កិច្ច​ព្រមព្រៀងចាកចេញហើយ​ចូលរួម​ជាមួយ​ក្លឹប​​ Chelsea ​នៅដំណាច់រដូវ​កាល​នេះ ស្របពេលដែល​ Man Utd​សង្ឃឹមថា មិត្តរួម​ក្រុម Donny នឹង​ធ្វើតាម​ខ្លួន​ហើយផ្ទេរមក​កាន់ក្របខណ្ឌ EPL ។

        Donny ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​បេក្ខភាព​ដើម្បីជំនួស​កីឡាករ Paul Pogbaដែល​ទំនងជា​ចាកចេញពី​ពហុកីឡាដ្ឋាន Old Trafford ។Donny ត្រៀម​សម្រេចចិត្តក្នុងពេល​ឆាប់ៗនេះ ស្របពេល​ក្លឹប Real Madrid ក៏កំពុង​ចាប់អារម្មណ៍​ផងដែរ៕

adverise with khmeread