លោក Arsene Wengerបានធ្វើការរិះគន់តបចំពោះលោកUnai Emery

        អ្នកចាត់ការលោក Arsene Wenger បានធ្វើការរិះគន់តបបន្ទាប់ពី​លោក Unai Emery បានអះអាងថា ខ្លួនបន្ត​តំណែងនិងបានចូលទៅដឹកនាំ​ក្លឹប​ Arsenal ដែល​កំពូល​ដុនដាប។

        លោក Emery បាន​ស្នងតំណែងនិងបញ្ចប់​ការ​ដឹកនាំ​រយៈ​ពេល​២២​ឆ្នាំ​របស់​លោក Wengerនៅក្លឹប Arsenal កាល​ពី​ឆ្នាំ​២០១៨ ។ ប៉ុន្តែក្លឹប Arsenal ក៏បាន​បណ្តេញ​លោក Emeryចេញបន្ទាប់ពី​ការ​ដឹកនាំ​មិន​បាន​ល្អ​ ហើយគ្រូបង្វឹក​អេស្ប៉ាញ​រូប​នេះ​​បាន​លើកឡើង​នៅក្នុងបទសម្ភាស​មួយ​នៅដើម​ខែ​នេះថា ក្លឹប Arsenal “ដាំក្បាល​ចុះក្រោម”។

        លោក Wenger បាន​ច្រាន​ចោល​ការ​អះអាង​នេះ ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​របស់​លោក Emery ដោយ​ចង្អុលបង្ហាញពី​ការ​ជាប់នៅលេខរៀងទី​៤​ជា​ប្រចាំ​នៅក្របខណ្ឌ EPLព្រមទាំង​ការ​លើកពាន FA Cup ឆ្នាំ​២០១៧ផងដែរ។

        លោក Wenger បាន​ថ្លែង​នៅ​កម្មវិធី Laureus World Sports Awards ថា “​កាល​ឆ្នាំ​២០១៧ យើង​រកបាន​៧៥​ពិន្ទុ​ និង​លើក​ពាន FA Cup ហើយ​កាលពីឆ្នាំ២០១៦យើងបញ្ចប់​លេខ២នៅក្នុងលីក​ដូច្នេះ​អ្នក​មិន​អាចនិយាយបែប​នេះទេ”៕

adverise with khmeread