Alessandro Del Piero បានហៅខ្សែប្រយុទ្ធ Mohamed Salah ថា “ព្រះ”

        អតីត​វីរបុរសបាល់ទាត់​អ៊ីតាលី Alessandro Del Pieroបាន​ហៅ​ខ្សែប្រយុទ្ធ Mohamed Salah ថា​ “ព្រះ” បន្ទាប់ពី​Salahបានអភិវឌ្ឍខ្លួនដ៏អស្ចារ្យ​ ក្រោយពីផ្ទេរចេញ​ពី​ក្លឹប Roma មក​កាន់​ពហុកីឡាដ្ឋាន Anfieldកាលពីឆ្នាំ​២០១៧។

        Salah សាងកេរ្តិ៍​ឈ្មោះ​យ៉ាងឆាប់រហ័ស​នៅរដូវកាល​ដំបូង​ជាមួយ​ក្លឹប Liverpool ដោយ​រកបាន​៤៤គ្រាប់​ក្នុង​៥២​ប្រកួត។កីឡាករសញ្ជាតិ​អេហ្ស៊ីប​រូបនេះ​រក​បាន​២៧គ្រាប់កាល​ពី​យុទ្ធនាការ​ឆ្នាំមុន​ ហើយ​នៅ​រដូវកាល​នេះ​រកបាន​១៨​គ្រាប់។

​អតីតខ្សែប្រយុទ្ធ Del Pieroបាន​សាទរចំពោះ​ខ្សែ​ប្រយុទ្ធរូ​បនេះ។Del បាន​និយាយថា “ Salah បានក្លាយ​ជា​ព្រះរួច​ហើយ​ ហើយ​មិន​ត្រឹម​តែនៅ​ប្រទេសអេហ្ស៊ីបប៉ុណ្ណោះទេ។ កាលនៅជាមួយ​ក្រុម Roma ខ្ញុំនៅ​ចងចាំ​ថា តើ​កីឡាករ​រូបនេះ​ឡើង​មក​តំបន់មុ​ខទី​ប៉ុន្មានលើក”៕

adverise with khmeread