លោក Jose Mourinho: Son Heung Min អាចនឹងអវត្តមានរហូតដល់ចប់រដូវកាល បន្ទាប់ពីរងរបួសបាក់ដៃ

        ខ្សែប្រយុទ្ធ Son Heung Min របស់​ក្លឹប Spursអាច​នឹង​អវត្តមានពី​ការ​ប្រកួត​រហូត​ដល់ចប់​រដូវកាល​នេះ​ បន្ទាប់ពី​រងរបួស​បាក់ដៃ​នៅ​នាទី​ដំបូង​ អំឡុង​ Spurs ប្រកួត​ជាមួយក្រុម Aston Villa កាល​ពីថ្ងៃអាទិត្យ​។

        Son ទទួល​បាន​ការ​ព្យាបាលរបួស​ ដែល​កើត​មាន​បន្ទាប់ពី​ការប៉ះទង្គិច​ជាមួយ​ខ្សែការ​ពារ EzriKonsaនៅលើ​ទីលាន​តាំងពី​ដើម​ទី​នៅពហុកីឡាដ្ឋាន Villa Park ប៉ុន្តែនៅតែបន្ត​លេង​ពេញ​៩០​នាទី​និង​រកបាន​២គ្រាប់​ផងដែរ ។

        ក្លឹប Spurs បានបញ្ជាប់ពីព័ត៌មាន​នេះ​កាលពីថ្ងៃអង្គារ​ជុំវិញរបួស​កែងដៃខាង​ស្តាំ​របស់​ Son ហើយ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ថា កីឡាករ​រូបនេះនឹង​អវត្តមាន​ច្រើន​សប្តាហ៍​ ប៉ុន្តែ​គ្រូបង្វឹកលោកJose Mourinhoបានអះអាងថា លោក​មិន​ពឹងពាក់ទាំង​ស្រុង​លើ​កីឡាករ​សញ្ជាតិកូរ៉េរូបនេះទេ។ 

        លោក Mourinhoបាននិយាយថា ស្ថានភាព​មិនជា​អាក្រក់​ពេកទេ ដោយ​សារមាន​ជម្រើស​ច្រើន ហើយ​បញ្ជាក់ថា កីឡាករ Troy Parrot វ័យ១៨​ឆ្នាំ​ ត្រៀម​បំពេញ​ចន្លោះ​ប្រហោងនៅតំបន់ជួរមុខ៕

adverise with khmeread