ប្រជាជនថៃសម្រុកទិញរថយន្ត Chevrolet លក់បញ្ចុះតម្លៃពាក់កណ្តាល ក្រោយក្រុមហ៊ុន GM របស់អាមេរិកលក់រោងចក្រនៅរ៉ាក់យ៉ងឱ្យទៅចិន

អ្នកទិញបានសម្រុកទៅហាងលក់រថយន្តម៉ាក Chevrolet កាលពីថ្ងៃពុធដើម្បីទិញរថយន្តជាច្រើនម៉ូត លក់បញ្ចុះតម្លៃ ក្រោយក្រុមហ៊ុន General Motors របស់អាមេរិកបានសម្រេចចិត្តដកខ្លួនចេញពីថៃនៅត្រឹមដំណាច់ឆ្នាំ ២០២០។ នេះយោងតាមការចុះផ្សាយលើកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃពុធ។ 

បណ្តាហាងលក់រថយន្តនិមិត្តរូបអាមេរិកត្រូវបានចោមរោមដោយអ្នកទិញកាលពីថ្ងៃពុធ ក្រោយការលក់បញ្ចុះតម្លៃបានចាប់ផ្តើម ដោយរថយន្តម៉ូតខ្លះលក់បញ្ចុះតម្លៃពាក់កណ្តាល។ ជាក់ស្តែង រថយន្ត Captiva 1.5 LS Turbo ថ្មីលក់ក្នុងតម្លៃ ៤៩៩.០០០ បាត ដែលតម្លៃពីមុនគឺ ៩៩៩.០០០ បាត។ រថយន្ត Colorado Trailboss MT 2WD បានលក់បញ្ចុះពី ៨៥៩.០០០ បាតមកនៅត្រឹម ៦៥៥.០០០ បាត។ 

រថយន្ត Captiva SUV គឺជាម៉ូតរថយន្ត Chevrolet លក់ដាច់បំផុតនៅថៃ។ 

លោក Surat Chunaka អ្នកគ្រប់គ្រងផ្នែកលក់នៅហាងមួយនៅប៉ាត់តាយ៉ា និយាយថា ហាងលោកគ្រប់គ្រងបានលក់រថយន្ត Chevrolet បានជាង ១០០ គ្រឿងឱ្យទៅអតិថិជនថៃនិងបរទេស។ 

យុទ្ធនាការលក់បញ្ចុះតម្លៃនេះធ្វើឡើងក្រោយការសម្រេចចិត្តរបស់ក្រុមហ៊ុន GM ដើម្បីបញ្ឈប់ការលក់រថយន្ត Chevrolet ក្នុងប្រទេសថៃ និង លក់រោងចក្ររបស់ខ្លួននៅរ៉ាក់យ៉ងឱ្យទៅក្រុមហ៊ុនផលិតរថយន្តចិន Great Wall នៅដំណាច់ឆ្នាំនេះ។ កម្មករ ១.៥០០ នាក់នឹងអត់ការងារធ្វើ ក្រោយក្រុមហ៊ុនអាមេរិកបិទប្រតិបត្តិការរបស់ខ្លួននៅថៃ ក៏ដូចជារោងចក្រនៅអូស្ត្រាលី និង នូវែលសេឡង់ផងដែរ៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16