adverise with khmeread 1

Adam Johnson ជាប់ពន្ធនាគារ ៦ ឆ្នាំ​ដោយសារ​សកម្មភាព​ផ្លូវភេទ​ជាមួយ​អនីតិជន​

    ​Adam Johnson ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល ៦ ឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយសារ​តែមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ក្មេងស្រី​ក្រោម​អាយុ ១៦ ឆ្នាំ​។​

​    ​អតីត​កីឡាករ​របស់​ក្លឹប Sunderland រូបនេះ​ត្រូវបាន​ចៅក្រម​ប្រាប់ថា "​ការកាត់ទោស​នេះ​នឹងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​អ្នក​។ នេះ​ជា​កាតព្វកិច្ច​និង​កំហុស​របស់​អ្នក​ទាំងស្រុង​"​។​

​    ​បុរស​អាម៉ាស់មុខ​រូបនេះ​មិនបាន​បង្ហាញ​អារម្មណ៍​កើតទុក្ខ​ទេ​ខណៈ​គាត់​ត្រូវបាន​កាត់ទោស​នៅ​តុលាការ Bradford Crown Court ដោយ​ចៅក្រម Jonathan Rose ដោយ​គាត់​បាន​និយាយថា ក្មេងស្រី​នោះ "​ច្បាស់​បានទទួល​រង​ការឈឺចាប់​ផ្លូវចិត្ត​ខ្លាំង​ហើយ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់