រឿង ៦ យ៉ាង បើអនុវត្តតាមរាល់ថ្ងៃ នឹងមើលឃើញតែចំណុចវិជ្ជមានជុំវិញខ្លួន នាំឱ្យជីវិតរីករាយដល់ចាស់កាន់ឈើច្រត់

១. មានគ្រាមួយអ្នកភូមិបានសម្រេចចិត្តបន់ស្រន់សុំទឹកភ្លៀង។ ដល់ថ្ងៃបន់ស្រន់មកដល់ ប្រជាជនទាំងអស់បានមកជួបជុំគ្នា ប៉ុន្តែមានតែក្មេងប្រុសម្នាក់គត់មកកាន់ឆត្រមកជាមួយ។ នេះហៅថា មានជំនឿ។

២. នៅពេលលោកអ្នកបោះក្មេងឡើងលើ ក្មេងគិតតែពីសើចក្អាកក្អាយ ព្រោះវាដឹងថាលោកអ្នកនឹងចាប់វា។ នេះហៅថា ទុកចិត្ត។

៣. រៀងរាល់យប់ យើងចូលគេងដោយគ្មានការធានាថាព្រឹកឡើងនឹងងើបឡើងដោយមានជីវិតនោះទេ។ នេះហៅថា មានក្តីសង្ឃឹម។

៤. យើងរៀបចំផែនការធំសម្រាប់ថ្ងៃស្អែក ត្បិតមិនបានដឹងអ្វីសោះអំពីអនាគត។ នេះហៅថា មានភាពជឿជាក់។

៥. យើងមើលឃើញមនុស្សលើពិភពលោករងទុក្ខវេទនារាល់ថ្ងៃ ប៉ុន្តែយើងនៅតែរៀបការយកកូន។ នេះហៅថា ក្តីស្រឡាញ់។

៦. នៅលើអាវរបស់បុរសចំណាស់ម្នាក់មានឃ្លាមួយសរសេរថា "ខ្ញុំមិនមែនអាយុ៨០ឆ្នាំទេ ខ្ញុំអាយុ ១៦ ឆ្នាំ ដែលមានបទពិសោធន៍ ៦៤ ឆ្នាំ"។ នេះហៅថា ឥរិយាបថ។ 

ចូរធ្វើចិត្តឱ្យរីករាយរាល់ថ្ងៃ និង រស់នៅឱ្យដូចសាច់រឿងខ្លីទាំង៦។ ចូរចាំផងដែរថា មិត្តល្អជាគ្រឿងអលង្ការដ៏កម្រក្នុងជីវិត វាពិបាករកនិងគ្មានអ្វីជំនួសបានឡើយ៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16