adverise with khmeread 0f77f668a78a6db14950716ac47cc83f

តើ​អាច​ទេ​? ប្រជាជន​ខ្មែរ​បន្ត​មើល​រឿង​ភាគ​ថ្មី​របស់​នាង "​ផ្កាយព្រឹក"

      នាង ផ្កាយព្រឹក ដែល​ធ្លាប់​ទទួលបាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​ប្រជាជន​ខ្មែរ​កាលពី​ពេលមុន ឥឡូវ​បាន​វិល​មកវិញ​ក្នុង​រឿង​ភាគ​ថ្មី​ក្រោយ​បាត់​មុខ​អស់​ជា ច្រើន​ឆ្នាំ​ក្រោយពីរ​រៀបការ​និង​មានកូន​២​នាក់​រួចមក​។​

      រឿង​ភាគ​ថ្មី​ដែរ​នាង​ចាប់​ដៃគូ​ជាមួយ​លោក Sornram វា​ពិត​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ពី​ប្រជាជន​ថៃ​នៃ​ការវិលត្រឡប់​របស់ខ្លួន មក​សម្តែង​វិញ​ក្រោយពី​មាន​ប្តី មានកូន​។ 

      នាង និង​លោក Sornram បាន​សម្តែង​ក្នុង​រឿង​"Nam Sor Sai" ហើយ​ថែមទាំង​បាន​អរគុណ​ដល់​អ្នកគាំទ្ររ​បស់​ពួកគេ​ដែល​ធ្វើការ រង់ចាំ​ទស្សនា​រឿង​ភាគ​របស់​ពួកគេ និង​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​រឿង​ថ្មី​នេះ​ផងដែរ​។ 

      ក៏ប៉ុន្តែ​ប្រហែលជា​ប្រជាជន​ខ្មែរ​៩៩​ភាគរយ​នឹងមិន​ទស្សនា​រឿង​ភាគ​ថ្មី​របស់​នាង​ឡើយ​។ ព្រោះ​នាង​ជា​តារា​ស្រី​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ ផ្ទុះ​កំហឹង​ដោយសារតែ​មាត់​អត់​គម្រប​របស់​នាង ដែល​មើលងាយ​ដល់​ប្រាសាទអង្គរវត្ត​និង​ធ្វើ​ឲ្យ​ប៉ុស្តិ៍​ទូរ​ទស្ស​ខ្មែរ​ទាំងអស់​នា​សម័យ​នោះ​បញ្ឈប់​ការចាក់ផ្សាយ​រឿង​ភាគ​ថៃ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់