ប្រពន្ធនិងកូន២នាក់ជួបជុំប្តីរបស់ខ្លួនវិញទាំងក្តុកក្តួលនៅអាមេរិក ក្រោយគេដាក់នៅដាច់ដោយឡែក១៤ថ្ងៃបន្ទាប់ពីហោះពីក្រុងវូហាន

នេះជាអារម្មណ៍រំជើបរំជួលដែលម្ដាយនិងកូនពីរនាក់បានជួបជុំឪពុករបស់ពួកគេម្តងទៀត បន្ទាប់ពីត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកគ្នាអស់ជាច្រើនសប្ដាហ៍ដោយសារបារម្ភអំពីមេរោគកូរ៉ូណា។

នាង Yanjun Wei និងកូនពីរនាក់របស់នាងឈ្មោះ Mia និង Rowan ត្រូវបានគេដោះលែងពីការដាក់ឱ្យនៅដាច់ដោយឡែកនៅមូលដ្ឋានទ័ពអាកាស Travis ក្នុងទីក្រុង Fairfield រដ្ឋ California កាលពីថ្ងៃអង្គារ។

អ្នកទាំងបីនាក់បានព្យាយាមត្រឡប់មកផ្ទះវិញពីទីក្រុងវូហានដែលផ្ទុះវីរុសកូរ៉ូណា ចាប់តាំងពីចុងខែធ្នូ នៅពេលដែលជំងឺដ៏សាហាវនេះត្រូវបានរកឃើញដំបូង។

ពួកគេស្ថិតក្នុងចំណោមអ្នកដំណើរចំនួន ១៨០ នាក់ដែលត្រូវបានជម្លៀសទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ៥ ខែកុម្ភៈហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនរយៈពេល ១៤ ថ្ងៃនៅឯមូលដ្ឋានយោធាដើម្បីធានាថាពួកគេនឹងមិនរាលដាលវីរុសដែលមានឈ្មោះថា COVID-19។

ស្វាមីរបស់ Wei គឺលោក Ken Burnett បានរង់ចាំយ៉ាងអន្ទះសារនៅអាកាសយានដ្ឋានអន្តរជាតិ Sacramento នៅពេលដែលក្រុមគ្រួសាររបស់គាត់ត្រូវបានផ្តល់ឱ្យនូវអ្វីគ្រប់យ៉ាងដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅ San Diego ៕

 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81