នាវាកម្សាន្ត Diamond Princess នឹងដំណើរការដឹកភ្ញៀវឡើងវិញនៅចុងខែមេសា ក្រោយបាញ់សម្អាតមេរោគកូរ៉ូណាពេញលេញ

ម្ចាស់នាវាបាននិយាយថានាវាកម្សាន្ត Diamond Princess ដែលរងការវាយប្រហារដោយមេរោគឆ្លងកូរ៉ូណានឹងចាប់ផ្តើមដំណើរកម្សាន្តជាមួយភ្ញៀវទេសចរម្តងទៀតនៅចុងខែមេសា បន្ទាប់ពីវាត្រូវបានសម្អាតមេរោគពេញលេញ។

នាវាតម្លៃ ៤០០ លានផោននេះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅឆ្នេរសមុទ្រយូកូហាម៉ាក្បែរទីក្រុងតូក្យូចាប់តាំងពីថ្ងៃទី ៥ ខែកុម្ភៈ ទោះបីអ្នកដំណើរនិងនាវិក ៣៧០០ នាក់ត្រូវបានគេជម្លៀសចេញក៏ដោយ។

នាវា Diamond Princess ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Carnival Corp មានមូលដ្ឋាននៅរដ្ឋ California បានប្រាប់កាសែត Wall Street Journal ថា នាវានេះនឹងត្រូវដំណើរការឡើងវិញនៅថ្ងៃទី ២៩ ខែមេសា ស្របពេលជាមួយនឹង "ទិវាសប្តាហ៍មាស" ប្រចាំឆ្នាំរបស់ជប៉ុន៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81