រថយន្តបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីអស់មួយដើមហើយបើករត់បាត់

ភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវបានរលំបាក់កាត់ទទឹងផ្លូវ បន្ទាប់ពីមានរថយន្ដធុនធំមួយគ្រឿងមិនចាំម៉ាកបានបុកកាលពីវេលាម៉ោង ១២និង ១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រង់ចំណុចមុខរោងចក្រប្រាំមួយជាន់ស្ថិតនៅក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ហើយបើករត់បាត់។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញមានរថយន្តធុនធំមួយគ្រឿងបើកតាមបណ្ដោយផ្លូវវ៉េងស្រេងទិសដៅពីកើតមកលិចយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតឡើងខឿនផ្លូវ បណ្តាលឱ្យបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីមួយដើមកាត់ទទឹងថ្នល់ហើយភ្លាមៗរថយន្តបានថយក្រោយហើយបើកគេចទៅទិសខាងលិចបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏បានទំនាក់ទំនងទៅខាងបង្គោលភ្លើងបំភ្លឺផ្លូវឱ្យមករៀបចំដោះចេញពីផ្លូវ ដើម្បីឱ្យចរាចរណ៍បានឆ្លងកាត់ពីព្រោះបង្គោលភ្លើងបំភ្លឺផ្លូវនេះកាត់ទទឹងផ្លូវមិនអាចធ្វើចរាចរណ៍បាន  ដើម្បីខាងភ្លើងមករៀបចំដឹកយកទៅរក្សាទុករង់ចាំដាក់នៅពេលក្រោយ និងឆែកកាមេរ៉ាមើលថាតើរថយន្តម៉ាកអីដែល បុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យបាក់ដើម្បីតាមចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81