ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកំរៀង

បាត់ដំបង ៖ កម្លាំងប៉ូលិសជំនាញផ្នែកគ្រឿងញៀនស្រុកកំរៀង បានបង្ក្រាបបទល្មើសជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន នាថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០នៅចំណុច នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ ម៉ៅ ប៊ូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងឃាត់ខ្លួន និងដកហូតបានថ្នាំគ្រាប់មូលសំប៉ែតដែលមានអក្សរ wy ចំហៀងគ្រាប់៣ គ្រាប់, ម្សៅក្រាមពណ៌សថ្លាចំនួន៣ ថង់តូច, ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងសម្ភារៈសម្រាប់ជក់មួយចំនួន។

ចំណែកជនសង្ស័យទី២-ឈ្មោះ សឿន សុចាន់ ភេទប្រុសអាយុ៣៧ ឆ្នាំរស់នៅភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានដកហូតបានម្សៅក្រាមពណ៌សថ្លាមួយថង់តូច។ 

ជនសង្ស័យត្រូវបាន កម្លាំងប៉ូលិសជំនាញស្រុកកំរៀង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81