ញាក់សាច់! ក្មេងសុំទានប្រើកាំភ្លើងជ័រសម្លុតអ្នកបើកឡានដើម្បីសុំលុយចាយ ឥឡូវត្រូវប៉ូលិសប្រមូលទៅប៉ុស្តិ៍

រូបថតក្មេងប្រុសម្នាក់កាន់កាំភ្លើងជ័រភ្ជង់អ្នកបើក បាននាំទៅដល់ការចាប់ខ្លួនក្មេង ១១ នាក់ និង ម្តាយជនជាតិភាគតិច Sea Gypsy ចំនួន ៤ នាក់នៅតំបន់ឆ្នេរខាងកើត Lahad Datu នៃរដ្ឋ Sabah របស់ម៉ាឡេស៊ី។ នេះយោងតាមវេបសាយ Asiaone ផ្សាយកាលពីថ្ងៃទី២០កុម្ភៈ។

នៅក្នុងរូបថតល្បីល្បាញមួយនេះគេឃើញក្មេងប្រុសម្នាក់នោះយកកាំភ្លើងជ័រភ្ជង់អ្នកបើកបររថយន្តម្នាក់នៅចំណុចភ្លើងស្តុបនៃផ្លូវប្រសព្វ Taman Aman Jaya ពេលសុំលុយគេនៅម៉ោងប្រហែល ១០:៣០ ព្រឹកទី១៩កុម្ភៈ។

លោក Nasri Mansor មេប៉ូលិសតំបន់ Lahad Datu បាននិយាយថា បន្ទាប់ពីឃើញរូបថតល្បីលើបណ្តាញសង្គមមួយនេះមក ប៉ូលិសបានទៅដល់តំបន់នោះហើយឃើញក្មេងមួយក្រុមកំពុងសុំទាន។

លោក Lahad Datu និយាយថា ស្ត្រីទាំង ៤ នាក់អាយុចន្លោះពី ២៤ ទៅ ៣១ ឆ្នាំនិងកូនៗរបស់ពួកគេអាយុចន្លោះពី ៦ ខែទៅ ១២ ឆ្នាំត្រូវបានឃុំខ្លួនក្រោមច្បាប់អន្តោប្រវេសន៍៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81