រថយន្តបើកបុកម៉ូតូទាំងកម្រោលស្លាប់មនុស្សម្នាក់ ហើយបើករត់បាត់

តាកែវ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា នាថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ស្ថិតភូមិត្រពាំងភ្លូឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវបណ្តាលឱ្យស្លាប់នឹងកន្លែងកើតហេតុ។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តមួយគ្រឿងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1L-0268 បើកបរដោយឈ្មោះ សំបូណ៍ រិទ្ធី ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រៃបែន ឃុំសត្វពង ស្រុកឈូក ខេត្តកំពត បណ្ដាលឱ្យស្លាប់នឹងកន្លែងកើតហេតុហើយរថយន្តបានបើករត់បាត់។

សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអូរសារាយ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81