អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ទូរស័ព្ទម្នាក់ទៅតុលាការផ្តន្ទាទោស

ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃនៅចំណុចលើចិញ្ចើមផ្លូវលេខ១២៨ កែងផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារធំថ្មីទី២ ខណ្ឌដូនពេញ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ឡុង រ៉ាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៧ឈានចូល១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៣ និង២០នាទី រំលងអធ្រាត្រ នៅចំណុច លើចិញ្ចើមផ្លូវលេខ១២៨ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារធំថ្មីទី២ ខណ្ឌដូនពេញ ខណៈពេលដែលរូបគេ រួមជាមួយបក្សពួកម្នាក់ទៀត ឈ្មោះ ណៃ (គេចខ្លួន) បានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ ម៉ាក Oppo ពណ៌ខ្មៅ បានសម្រេច។

ភ្លាមនោះ ជនរងគ្រោះបានដេញតាមស្របពេលដែលកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ កំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញបានស្ទាក់ឃាត់ខ្លួនម្នាក់ និងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81