adverise with khmeread 0

​ចង់​ម៉េច​ហ្នឹង​? ស្ងាត់ៗ Selena Gomez លួច​ទៅ​មើល​ការប្រគុំ​តន្ត្រី​របស់​អតីត​មិត្ត​ប្រុស Justin Bieber

ប្រសិនបើ​នរណាម្នាក់​បាន​បង្ហោះ​រូបភាព​ថើប​ជាមួយ​អតីត​សង្សា​បង្ហោះ​លើ​បណ្តាញ​សង្គម នោះ​វា​ប្រា​ដក​ជា​ក្លាយទៅជា​រឿង​ថោកទាប​បំផុត​។ ប៉ុន្តែ​សម្រាប់ Justin Bieber វា​ហាក់ដូចជា​ការព្យាបាល​ជំងឺ​មួយ​ដែល​កំពុង​កើត​ក្នុង​ខ្លួន​ពេញបន្ទុក​យ៉ាង​អ៊ីចឹង​។​

Selena Gomez ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ការប្រគុំ​តន្ត្រី​របស់ Justin នៅឯ​មជ្ឈមណ្ឌល Staples ក្នុង​ទីក្រុង Los Angeles កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ​។​

​ទោះបី​អត្ថន័យ​ភាគច្រើន​នៃ​បទ​ចម្រៀង​របស់ Justin ត្រូវគេ​និពន្ធ​ឡើង​ទាក់ទង​នឹង​រូបនាង​ក៏ដោយ ប៉ុន្តែ​ម្ចាស់​បទ Heart Wants What It Wants រូបនេះ​ហាក់​ពុំ​បានដាក់​អារម្មណ៍​ស្លុង​នឹង​វត្តមាន​របស់ Gomez ទេ ខណៈដែល​នាង​ត្រូវគេ​មើលឃើញ​កំពុង​ឆែក​មើល​ទូរស័ព្ទ​របស់​នាង​។

​ទោះជា​យ៉ាងណាក្តី​នាង​ប្រហែលជា​គ្រាន់តែ​បាន​ឆែក​មើល​ទូរស័ព្ទដៃ​របស់​នាង​ដើម្បី​មើលថា​តើ​អតីត​មិត្ត​ប្រុស​របស់​នាង​បាន និយាយ​អំពី​ឈ្មោះ​នាង​ម្តងទៀត​នៅលើ​បណ្តាញ​សង្គម Instagram ដូចដែល​គាត់​បានធ្វើ​វា​ក្នុង​របៀប​ដូចជា​មនុស្ស​អស់សង្ឃឹម​កាលពី​៤​ថ្ងៃមុន​។​

​រូបថត​ដែល​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ចុច like លើសពី ៣​លាន​ដង​មួយ​សន្លឹក​នេះ បានបង្ហាញ​ពី​អតីត​សង្សា​ដ៏​ស្អិត​មួយគូ​នេះ​ថើប​មាត់​គ្នា​យ៉ាង​មាន​សេចក្តីសុខ​នៅ​សមុទ្រ​មួយកន្លែង​។​

​រូបនេះ​ប្រហែលជា​ថត​ក្នុង​ឆ្នាំ ២០១១ ខណៈដែល​រូបនេះ​បង្ហាញ ពួកគេ​កំពុង​ស្ថិតនៅ​វ័យ​ជំទង់​ដ៏​ក្មេងខ្ចី ខណៈ Justin មាន​រាង​ស្គមកំព្រឹង និង​មិនមាន​ការចាក់​សាក់​អ្វីមួយ​នោះឡើយ​នៅលើ​សាច់ដុំ​របស់គាត់​។ ម៉ូត​សក់​របស់គាត់​ក៏​ជាការ​ពេញ​និយមនៃ​អត្ត​ញ្ញាណ​ដ៏​ជិតស្និទ្ធ​ដែល​បាន​ត​ភ្ជាប់​ជាមួយនឹង​វ័យ​ជំទង់​របស់គាត់​ផងដែរ​៕

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់