លោក Antonio Conte បានទាមទារឲ្យChristian Eriksenបង្កើនកម្រិតលេងរបស់ខ្លួន

        គ្រូបង្វឹកក្រុម Inter Milan លោក Antonio Conte បាន​ទាមទារ​ឲ្យ​កីឡការ​ចំណូល​ថ្មី Christian Eriksenបង្កើន​កម្រិត​លេង​របស់ខ្លួន បន្ទាប់ពី​ខ្សែបម្រើ​រូប​នេះ​រកបាន​គ្រាប់បាល់សម្រាប់ក្រុមថ្មី អំឡុង​ពេលក្រុម​​ Inter Milan បាន​យក​ឈ្នះ​ ២-០លើ​ក្រុម Ludogorets ។

        ក្រុមយក្ស​អ៊ីតាលី​នេះ​ហាក់ដូចជា​ពិបាក​បន្តិច​ហើយ​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុមប៊ុលហ្គារីនេះ នៅក្របខណ្ឌ Europa League មុន​ពេល​ Eriksen ប្រឹងប្រែង​បំបែក​ឧបសគ្គ​នេះ។

        ក្រុម​ Inter Milan មាន​ឱកាស​ទ្វេដង បនា្ទប់ពីខ្សែប្រយុទ្ធ RomeluLukakuរកបាន​១គ្រាប់ជួយ​ឲ្យ​ក្រុម​របស់​លោក Conte ឡើង​ទៅវគ្គ​បន្ត​នៅ​សប្តាហ៍​ក្រោយ​ទៀត។

        ប៉ុន្តែ​លោក​ Conteបានទាមទារ​ឲ្យ​ខ្សែបម្រើ​ Eriksen ប្រឹងប្រែង​បន្ថែមទៀត​សម្រាប់ក្រុម​។ ជាពិសេស គ្រូបង្វឹក​អ៊ីតាលីរូបនេះ​ទាមទារ​ឲ្យ​ Eriksen បង្កើនស្មារតី​និង​ភាព​គឃ្លើ​នរបស់ខ្លួននៅលើ​ទី​លាន​ប្រកួត៕

adverise with khmeread