តារាជាច្រើនដួងចូលរួមពិធីសម្ពោធផលិតផល រីឯម្ចាស់ជំនួញលេងខ្លួនកប់ មិនចាញ់តារា

    ភ្នំពេញ៖តារាជាច្រើនដួងរួមគ្នាចូលរួមអបអរសាទរ ការបើកសម្ពោធលក់ផលិតផលថែរក្សាសម្រស់ និងពិធីឡើងគេហដ្ឋាន ដែលធ្វើផ្គូបគ្នាពីរក្នុងពេលតែមួយរបស់ថៅកែស្រីវ័យក្មេងរូបស្រស់ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ឆ្នាំ២០២០ អ្នកចូលរួមសុទ្ធតែលាន់មាត់ថា អីយ៉ា ម្ចាស់កម្មវិធីពិតលេងខ្លួនស្រស់ស្អាតប្លែកជាមួយការគ្រងមកុដទៀតផង។ 

    អ្នកនាងសុខ គន្ឋា ជាម្ចាស់ផលិតផលBezana Skin Care បានបើកប្រកាសលក់ផលិតផល រក្សាសម្រស់ខ្លួន និងពិធីឡើងគេហដ្ឋានដ៏ធំស្កឹមស្កៃ ផងដែរ នាម្តុំឃ្លាំងលក់ម៉ូតូ ឃ្លាំងរំសេវរាជធានីភ្នំពេញ។ អ្វីដែលមានការចាប់អារម្មណ៏ ថៅកែផលិតផលសម្រស់ រូបនេះ តុបតែងកាយពណ៌លឿង តំណាងពណ៌មាសឈុតរ៉ូបយ៉ាងស្រស់។ កាន់តមួយឈុតដែលគ្រងចែងចាំងការរំលេចគ្រឿងពេជ្រ ព្រមទាំងមានគ្រងមកុដ។ ម្ល៉ោះហើយអ្នកចូលរួមសុទ្ឋតែចោលកន្ទុយភ្នែកមើល និងលាន់មាត់ថាមិនចាញ់តារា។

       អ្នកនាង សុខ គន្ឋា បានអោយដឹងថាផលិតផលBezana Skin Care បានកកើតរយៈពេល៣ឆ្នាំមកហើយ ក្រោមការព្យាយាមខិតខំរិះរកអ្វីដែលល្អ ជូនអតិថិជន។ យើងជួបការលំបាក ដោយសារការLiveលក់ផលិតផលអនឡាញមានច្រើន។ ដូចនេះយើងត្រូវតែមានគោលការណ៏ច្បាស់លាស់ និងផ្តោតសំខាន់លើគុណភាពជាគោល។ ផលិតផលBezana Skin Care មានរោងចក្រផលិតនៅប្រទេសថៃ និងជាលក្ខណៈISO។ រហូតមកទល់ពេលនេះ មានតំណាងចែកចាយជាង១០រូប នៅតាមបណ្តាខេត្តផ្សេងៗ។ តំណាងចែកចាយភាគច្រើនជានារីពីស្ត្រីមេផ្ទះ ធម្មតាក្លាយជានារីក្លាហានជឿជាក់លើខ្លួនឯង មិនរំពឹងស្វាមីមានតែរួមគ្នាជួយគ្រួសារ។ យ៉ាងណាមិញ នាពេលអនាគតអ្នកនាង សុខ គន្ឋា ក៏គ្រោងពង្រីកជាសាខាកែសម្ឋស្សខាងមុខ ។ អ្នកនាងគ្រោងចេញទៅសិក្សាផ្នែកថ្មី នាប្រទេសថៃ យកបទពិសោធន៏ពីគ្រូល្អៗដើម្បីអោយកាន់តែជោគជ័យបន្តទៀត។

    តារាចូលរួមមាន អ្នករៀបចំតួយ៉េប រ៉ូហ្វាត លោកប៉ែន សារ៉ាវ លោកសាល បាទី លោកបូរ៉ាម  កញ្ញា រត្ន័ រចនា អ៊ុង សុវណ្ណារិទ្ឋ កញ្ញារឿន ជីវ៉ា ឆ័យលី ដាឡែន ព្រមទាំងតារាមួយចំនួនទៀត៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81