adverise with khmeread 0

លោភលន់​ឬ​អស្ចារ្យ​! តួអង្គ Superman អះអាងថា​គាត់​រី​រាយ​ប្រសិនបើ​គេ​ហ៊ុ​ច​ឱកាស​ដល់​គាត់​ក្នុងនាម​ជា​តួអង្គ 007 ថ្មី​

​គាត់​គឺជា​តំណាង​សុភាពបុរស​អង់គ្លេស​ដ៏​សង្ហា​ម្នាក់​ជាមួយនឹង​ទម្រង់​មុខ​ដ៏​មាន​ឥទ្ធិពល​រួម​នឹង​កាយសម្បទា​ដ៏​អស្ចារ្យ​។​

​ដូច្នេះ​វា​ប្រហែលជា​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​អ្វី​នោះទេ​ដែល Henry Cavill វ័យ ៣២ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​សរសើរ​ថា​ជា James Bond បន្ទាប់​។ ហើយ​តួឯក​ក្នុង​ខ្សែភាពយន្ត Man of Steel រូបនេះ​បាន​និយាយថា​លោក​នឹង​រីករាយ​ជាមួយនឹង​តួនាទី​មួយ​នេះ​ប្រសិនបើ​គេ​ហ៊ុ​ច​ឱកាស​ដល់​គាត់​ឱ្យ​ដើរ​ជា​តួអង្គ 007 មែន​នោះ​។​

​តារា​សម្តែង​រូបនេះ​បានផ្តល់​កិត្តិយស​បង្ហាញ​វត្តមាន​នៅលើ​សា​ឡុង​ក្នុង​កម្មវិធី​ផ្តល់​បទសម្ភាសន៍​របស់​លោក Graham Norton និង​ត្រូវបាន​សួរ​សំណួរ​ជាច្រើន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ពាក្យ​ចចាមអារ៉ាម ដែល​ភ្ជាប់​គាត់​ទៅនឹង​តួនាទី​នៃ​រឿង​ចារកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់