ជនសង្ស័យជនជាតិថៃម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនសង្ស័យជនជាតិថៃម្នាក់ ត្រូវបានកម្លាំងប៉ូលិសក្រុងប៉ោយប៉ែត បានចាប់ឃាត់ខ្លួននៅវេលាម៉ោង៤ និង២៥នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធគ្រឿងញៀន។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការប៉ូលិសក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ និត ចំប៉ាលឿង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ មកស្នាក់នៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយបានធ្វើសកម្មភាពលក់ចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងប៉ូលិសផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួន។ កិច្ចប្រតិបត្តិការនេះ កម្លាំងប៉ូលិសបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនប្រភេទម្សៅពណ៌សក្រាម ចំនួន៧កូនថង់តូច ដែលជនសង្ស័យលាក់ទុកសម្រាប់ចែកចាយ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ និត ចំប៉ាលឿង និងវត្ថុតាងថ្នាំញៀន កម្លាំងប៉ូលិសជំនាញកម្លាំងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81