បានខ្លួននាងរាប់ឆ្នាំទើបដឹងថាមានប្រពន្ធកូន, នាងសុំរៀបការក៏បង្ហោះរូបរួមភេទឱ្យនាងរងគ្រោះដល់គេផ្តាច់ពាក្យ និងសងបណ្ណាការគេ

កណ្ដាល ៖ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្ដកណ្ដាល ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បានចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីគំរាមកំហែងហែកកេរ្ដិ៍ និងចែកចាយរូបអាក្រាតកាយជាសាធារណៈលើអតីតមិត្តស្រីរហូតគេផ្តាច់ពាក្យ និងសងបណ្ណាការគេបន្ទាប់ពីភ្ជាប់ពាក្យ។

ប៉ូលិសនិយាយថា ប៉ូលិសបានចាប់ខ្លួននេះនៅត្រង់ចំណុចក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ អ៊ឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកនារីរងគ្រោះមានអាយុ២២ឆ្នាំ មានទីលំនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប៉ូលិសបន្ដថា កាលពីអំឡុងឆ្នាំ២០១៧ នារីរងគ្រោះ បានស្គាល់និងធ្វើការក្នុងរោងចក្រជាមួយជនសង្ស័យនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយមកនារីរងគ្រោះ និងជនសង្ស័យក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតបានរួមរស់ជាមួយគ្នា ហើយជនសង្ស័យតែងតែថតរូបអាក្រាតកាយរបស់នារីរងគ្រោះទុកក្នុងទូរស័ព្ទដៃរបស់ខ្លួនជានិច្ច ។

 លុះមកដល់ឆ្នាំ២០១៩ នារីរងគ្រោះបានដឹងថា ជនសង្ស័យមានប្រពន្ធ និង មានកូនពីរនាក់ទៀត ទើបនាងសុំបែកគ្នា។ ប៉ុន្តែជនសង្ស័យមិនព្រមទេ ថែមទាំងនិយាយគំរាមកំហែងថា មិនឱ្យរៀបការទេ បើហ៊ានរៀបការ ខ្លួននឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះតែម្ដង ។ 

 ប៉ូលិសបន្ដថា រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នារីរងគ្រោះបានភ្ជាប់ពាក្យជាមួយគូដណ្ដឹងរបស់ខ្លួន ខណៈភ្ជាប់ពាក្យបាន២ថ្ងៃ ជនសង្ស័យក៏បានឆាតប្រាប់ទៀតថា មិនឱ្យរៀបការទេ បើមិនដូច្នោះ ខ្លួននឹងធ្វើឱ្យនាង ត្រូវសងបណ្ណាការគេ និងគំរាមសម្លាប់ជាច្រើនលើកច្រើនសារ។ បន្ទាប់មកជនសង្ស័យបានផ្ញើរូបអាក្រាតកាយរបស់នារីរងគ្រោះ ដែលធ្លាប់ដេកជាមួយខ្លួន ទៅគូដណ្តឹង និងបងប្អូនជាច្រើននាក់ទៀត រហូតទាល់តែខាងគូដណ្តឹងរបស់នារីរងគ្រោះ បានសុំផ្តាច់ពាក្យនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ដោយមិនព្រមរៀបការជាមួយនារីរងគ្រោះឡើយ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះក៏ដោយ។

ប៉ូលិសបន្ដទៀតថា ដោយមានភាពអាម៉ាស់ និងត្រូវសងថ្លៃបណ្ដាការទៅខាងគូដណ្ដឹង ក្រោយពីគូដណ្ដឹងសុំផ្ដាច់ពាក្យ នារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ដកណ្ដាល ដើម្បីជួយធ្វើអន្ដរាគមន៍ធ្វើការចាប់ខ្លួនជនសង្ស័យខាងលើយកមកចាត់ការតាមច្បាប់ ។ 

បន្ទាប់ពីប៉ូលិសជំនាញការិយាល័យព្រហ្មទណ្ឌកម្រតិស្រាលទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ ភ្លាមនោះក៏ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ក្រោមការបញ្ជាដោយផ្ទាល់ពីស្នងការខេត្ដ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បានធ្វើការចាប់ខ្លួនជនសង្ស័យនៅក្នុងរោចក្រនៅមួយកន្លែងនៅរាជធានីភ្នំពេញ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81