ពួកអ្នកនយោបាយឥណ្ឌូនេស៊ីអះអាងថាប្រទេសខ្លួនគ្មានវីរុសកូរ៉ូណាដោយសារតែប្រជាជននាំគ្នាបន់ស្រន់

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា វាមិនទំនងនោះទេដែលថាគ្មានករណីឆ្លងវីរុសកូរ៉ូណាសោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដូចដែលរដ្ឋាភិបាលបានអះអាង។

គ្មានការឆ្លងសូម្បី១ករណីត្រូវបានធ្វើរោគវិនិច្ឆ័យជាផ្លូវការនៅលើប្រទេសកោះមួយនេះ ចាប់តាំងពីការផ្ទុះឡើងនៃវីរុស Covid-19 ក្នុងខែធ្នូ។

រឿងនេះគឺពិតជាមិនគួរឱ្យជឿឡើយ ត្បិតប្រទេសនេះមានភាពជិតស្និទ្ធនឹងចិនហើយទទួលអ្នកដំណើររាប់ម៉ឺននាក់ពីចិនដីគោករៀងរាល់ខែ។

បណ្តាប្រទេសជិតខាងគឺម៉ាឡេស៊ីនិងហ្វីលីពីនសុទ្ធតែមានករណីឆ្លងមេរោគនេះ ប៉ុន្តែឥណ្ឌូណេស៊ីនៅតែប្រកាសជាផ្លូវការថាពុំមានករណីវីរុសកូរ៉ូណា។

មន្ត្រីនៅទីនោះបានធ្វើតេស្តលើមនុស្សតែ ១០៤ នាក់ប៉ុណ្ណោះ ហើយពួកអ្នកនយោបាយឥណ្ឌូនេស៊ីទទូចថា ប្រជាជនបានការពារខ្លួនពួកគេដោយការបន់ស្រន់។

មនុស្សជាង ៧៥.០០០ នាក់ឥឡូវត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះ ហើយស្ទើរតែទាំងអស់នៃអ្នកឆ្លងគឺស្ថិតក្នុងប្រទេសចិន ហើយមនុស្ស ២.០១២ នាក់បានស្លាប់៕ ប្រភព ៖​ Daily Mail

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81