អ្នកស្រាវជ្រាវអាល្លឺម៉ង់ប្រាប់អត្ថប្រយោជន៍នៃការទទួលទានអាហារពេលព្រឹកឱ្យច្រើនជាងអាហារពេលល្ងាច

ការញ៉ាំអាហារពេលព្រឹកឱ្យបានច្រើនអាចជួយឱ្យអ្នកដុតបរិមាណកាល់ឡូរីបានទ្វេដង ពោលគឺច្រើនជាងពេលដែលអ្នកញ៉ាំអាហារពេលល្ងាចតឹងៗពោះទៅទៀត។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Lübeck ក្នុងប្រទេសអាល្លឺម៉ង់បាននិយាយថា ការញ៉ាំអាហារពេលព្រឹកច្រើនអាចជាគន្លឹះក្នុងការសម្រកទម្ងន់ ខណៈជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅស្ថិតស្ថិរផងដែរ។

ការសិក្សារបស់ពួកគេបានរកឃើញថា ការញាំអាហារពេលព្រឹកឆ្អែតជួយជំរុញដំណើរការដុតរំលាយអាហារបានល្អប្រសើរ ដែលគេហៅដំណើរការនោះថា DIT។

DIT គឺសំដៅទៅលើចំនួនកាល់ឡូរី ដែលរាងកាយប្រើដើម្បីដុតកម្តៅរាងកាយនិងរំលាយអាហារ។ ការដុតកាល់ឡូរីគឺខ្ពស់ជាងទ្វេដងសម្រាប់អ្នកដែលញ៉ាំអាហារពេលព្រឹកច្រើនជាងអាហារពេលល្ងាច។

ការញ៉ាំអាហារពេលព្រឹកឆ្អែតជួយឱ្យលោកអ្នកមិនសូវនឹកនាអាហារសម្រន់ផ្តេសផ្តាស ដែលជាប្រភេទអាហារនាំឱ្យឡើងគីឡូដោយមិនដឹងខ្លួន។ 

លទ្ធផលស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Journal of Clinical Endocrinology and Metabolism៕ ប្រភព៖ Daily Mail

adverise with khmeread