ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី២ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវលំ ក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០នាទីទៀបភ្លឺពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ ហួយ សីហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសាឡុង ស្នាក់នៅភូមិ បឹងជំ ឃុំ តាព្រហ្ម ក្រុង-ខេត្តព្រះសីហនុ (មានផ្ទុកសារធាតុញៀន) និង២-ឈ្មោះ ជា កុសល ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ ១៣៤អា ផ្លូវលំ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុ ញៀន)។

សម្ភារៈដកហូតរួមមាន ម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ ស លាយលឿង ពាក់ស្លាកលេខ តាកែវ ១D ៦០៤៤, ដែកចុងស្រួច ចំនួន០២ដើម, ដង្កាប់ចំនួន០១, ផ្លែរណាដែកចំនួន០១ ជារបស់ឈ្មោះ ហួយ សីហា។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81