ឃាត់បុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់បឹងទំពុនទី១

ភ្នំពេញ ៖ កម្លាំងប៉ូលិសអន្តរាគមន៍ខណ្ឌមានជ័យ បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវ៣៥បេតេ ភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០វេលា ម៉ោង៤ និង៣០នាទី ទៀបភ្លឺ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ផាត់ វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវ ៣៥BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន)។ វត្ថុតាង និងសម្ភារៈដកហូតរួមមាន ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់តូច សង្ស័យជាគ្រឿងញៀន និងទូរសព្ទ០១គ្រឿង (ចាស់)។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួន នៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81