adverise with khmeread 32857aa500000578 0 image a 14 1458821809609

ប្តី​ប្រពន្ធ​អូ​បា​ម៉ា​រាំ​តាំង​ហ្គោ​កក្រើក​ពិធី​លាង​សាយភោជន៍​ថ្នាក់​ប្រមុខរដ្ឋ​នៅ​អា​ហ្ស​ង់​ទីន​

    ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ប៉ូលិស​កំពុង​តាម​ប្រមាញ់​ភេរ​វករ​ដ៏​គ្រោះថ្នាក់​មួយរូប បន្ទាប់ពី​រត់គេចខ្លួន​ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ៣ ផ្ទួនគ្នា​ក្នុង​ទីក្រុង ដែល​បណ្តាល​ឱ្យស្លាប់ ៣៤ នាក់ ខណៈដែល​ក្រុមមន្ត្រី​កំពុង​ស្វែងរក​ដំណឹង​ថ្មី​អំពី​ពលរដ្ឋ​អាមេរិក ដែល​បាត់​ខ្លួន​អំឡុង​ការវាយប្រហារ​នេះ ហើយ​ក្រុមគ្រូពេទ្យ​កំពុងរ​ត់ទៅ​ជួយ​ពលរដ្ឋ​អាមេរិក ៩ នាក់​ទៀត ដែល​កំពុង​រងរបួស​ក្នុង​មន្ទីរពេទ្យ​។ 

​    ​ទន្ទឹមនេះ តាម​ប្រភព​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ​ឯណេះ​វិញ លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រាំ​ឃ្លាតឆ្ងាយ​ពី​ដៃគូ​របស់គាត់ លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា នៅ​រាត្រី​លាង​សាយភោជន៍​ថ្នាក់​ប្រមុខរដ្ឋ​ដ៏​អធិកអធម​មួយ រួម​ជាមួយនឹង​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន លោក ម៉ូ​រី​ស៊ីអូ ម៉ា​គ្រី (Mauricio Macri) និង​ជំទាវ​ទីមួយ​របស់គាត់ គឺ​លោកស្រី​ជូ​លៀន​ណា អាវ៉ា​ដា (Juliana Awada) សម្រាប់​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ២ ថ្ងៃ​។     ​

​    ​ទោះបី​មានការ​អំពាវនាវ​ខ្លាំង​ឡើងៗ​ពី​សំណាក់​មនុស្ស​ជាច្រើន​ដូចជា លោក​ដូ​ណា​ល់ ត្រាំ និង លោក​ថេត គ្រូ​ស ឱ្យ​លោក​អូ​បា​ម៉ា​វិល​ត្រឡប់មក​ស្រុក​វិញ​បន្ទាប់ពី​ការវាយប្រហារ​នៅ​ក្រុង​ព្រុ​ច​សែ​ល លោក​អូ​បា​ម៉ា​បានបង្ហាញ​ការប្តេជ្ញាចិត្ត​របស់គាត់​ដើម្បី​បន្ត​ទស្សនកិច្ច ដោយ​មិន​ខ្វល់​ព្រឹត្តិការណ៍​កើតឡើង​នៅ​ព្រុ​ច​សែ​ល​នោះទេ​។​

​    ​នៅ​ចុងបញ្ចប់​នៃ​ពិធី​ពិសា​អាហារ​ថ្នាក់​ប្រទេស​និង​ប្រទេស ប្តី​ប្រពន្ធ​អូ​បា​ម៉ា​ត្រូវបាន​អ្នករបាំ​ពីរ​នាក់​ទាញ​ដៃ​ឱ្យមក​ឡើង​រាំ​តាំង​ហ្គោ​ដើម្បី​បង្កើន​បរិយាកាស​រីករាយ​។ 

​    ​ដំបូង​ស្ត្រី​អ្នករបាំ​ក្នុង​ឈុត​ពណ៌​មាស​ហាក់​រីករាយ​នឹង​ការ​រាំ​ជាមួយ​ដៃគូ​ខ្លួន​ណាស់ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​នាង​ជ្រើស​យក​លោក​អូ​បា​ម៉ា​ជា​ដៃគូ និង​ទាញ​គាត់​មក​ឡើង​រាំ​តែម្តង​។

 

​    ​ប្រធានាធិបតី ដែល​ឧស្សាហ៍​ធ្លោយមាត់​ច្រៀង​ចម្រៀង​នៅ​ឱកាស​នានា​ប៉ុន្តែ​កម្រ​បញ្ចេញ​ក្បាច់​រាំ​រូបនេះ​បាន​បដិសេធ​ការ​ញ្ជើ​ញ​ឡើង​រាំ​ជាច្រើន​ដង ប៉ុន្តែ​នាង​មិន​ញញើត​នឹង​អញ្ជើញ​គាត់​ឡើង​រាំ​ច្រើនដង​នោះទេ ហើយ​មិនយូរប៉ុន្មាន នាង​ក៏​ទាញ​គាត់​ឡើង​រាំ​បានសម្រេច ខណៈដែល​លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា បាន​រាំ​ជាមួយ​ដៃគូ​ប្រុស​ម្នាក់ទៀត​៕  

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់