បុរសម្នាក់បើករថយន្ត LAND ROVER បុកបង្កាន់ដៃស្ពានអាកាសក្រឡាប់ផ្ងារកង់ម្ខាង

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងលឿនបានជ្រុលទៅបុកបង្កាន់ដៃ ស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារកង់ម្ខាង តែម្ចាស់រងរបួសស្រាល កើតឡើង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១ និង៣០នាទីអធ្រាត្រ ត្រង់គល់ស្ពានស្ទឹងមានជ័យខាងត្បូង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

សាក្សីនិយាយថា ដំបូងគាត់ឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាក LAND ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-7788 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឱ្យរងការ ខូចខាតបែកតិចតួចហើយរថយន្តបង្កក្រឡាប់ផ្ងារកង់ម្ខាងទទឹងលើស្ពានម្ចាស់រងរបួសស្រាល ហើយបានចេញពីកន្លែងកើតហេតុ។  

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងប៉ូលិសជំនាញចរាចរណ៍ផ្លូវគោកវាស់វែងនាំយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81