រៀបការជាមួយគ្នា ១០ ឆ្នាំគ្មានកូនមួយគ្រាប់ ប្តីក៏សោះកក្រោះ, នាងប្រពន្ធដឹកដៃប្តីទៅរកអ្នកផ្តល់ប្រឹក្សាយោបល់, ពិភាក្សារួចកប់យោបល់

សំណើច ៖ ក្រោយរៀបការជាមួយគ្នា ១០ ឆ្នាំនិងគ្មានកូនសូម្បីមួយគ្រាប់ ប្តីប្រពន្ធមួយគូអាយុ៣៥ឆ្នាំដូចគ្នា បានទៅរកអ្នកផ្តល់ប្រឹក្សាយោបល់ម្នាក់។ 

នៅពេលសួរថាមានរឿងអីកើតឡើង ប្រពន្ធបង្ហាញបញ្ជីបញ្ហាដ៏វែងអន្លាយ ដែលនាងមានជាមួយស្វាមីក្រោយរៀបការនឹងគ្នា ១០ ឆ្នាំ។ ក្នុងបញ្ជីនោះមានបញ្ហាដូចជា ព្រងើយកន្តើយ ខ្វះភាពស្និទ្ធស្នាល ខ្វះភាពកក់ក្តៅ ឯកោ គ្មានអ្នកស្រឡាញ់ គ្មានអ្នកយល់ចិត្ត...ដែលបញ្ហាទាំងអស់នេះសុទ្ធសឹងមិនអាចបំពេញបានដោយប្តីរបស់នាងនោះឡើយ។

ទីបំផុត ក្រោយឱ្យខាងប្រពន្ធបកស្រាយបញ្ហាជាហូរហែយ៉ាងយូរមកនោះ អ្នកផ្តល់ប្រឹក្សាយោបល់បានដើរជុំវិញតុ ហើយឱ្យប្រពន្ធនោះក្រោកឈរឡើង រួចគាត់ក៏ចាប់ប្រពន្ធគេឱបថប់បឺតជញ្ជក់យ៉ាងវីវក់ ខណៈប្តីបានត្រឹមអង្គុយមើលធ្វើមុខឆ្ងល់។ 

ប្រពន្ធស្ងាត់មាត់ឈឹងរួចអង្គុយចុះវិញទាំងស្រឡាំងកាំង។ អ្នកផ្តល់ប្រឹក្សាយោបល់ងាកទៅរកខាងប្តី រួចហើយនិយាយថា "នេះជាអ្វីដែលប្រពន្ធលោកចង់បានយ៉ាងតិច ៣ ដងក្នុងមួយសប្តាហ៍។ តើលោកអាចធ្វើរឿងនេះបានទេ?"។ 

ប្តីនោះតបវិញថា "ខ្ញុំអាចធ្វើបាន។ ខ្ញុំនឹងយកនាងទម្លាក់នៅកន្លែងធ្វើការរបស់លោករាល់ថ្ងៃចន្ទនិងថ្ងៃពុធ ប៉ុន្តែថ្ងៃសុក្រខ្ញុំរវល់ទៅស្ទូចត្រី"៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16