adverise with khmeread 32833bab00000578 0 image a 15 1458808883477

ស្ត្រី​វ័យក្មេង​ឥណ្ឌូនេស៊ី​ម្នាក់​ស៊ី​រំពាត់​រហូត​ទាល់តែ​សន្លប់​ដោយសារ​លួច​រួមភេទ​ជាមួយ​សា​ហាយ​

​    ​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់នេះ​ត្រូវបាន​វាយ​នឹង​រំពាត់​ជា​សាធារណៈ​ពីបទ​លួច​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍​។ ស្ត្រី​វ័យក្មេង​រូបនេះ​ត្រូវបាន​នាំ​មកលើ​វេទិកាសាធារណៈ​ក្នុង​ខេត្ត​បាន់​ដា​អា​ឆេ និង​ត្រូវ​ឆ្មាំ​ពីរ​នាក់​បង្ខំ​ឱ្យ​លុតជង្គង់​។ នេះបើតាមប្រភពវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ 

​    ​បន្ទាប់មក បុរស​បិទ​ម៉ា​សមុខ​ម្នាក់​បាន​យក​រំពាត់​វាយ​លើ​ខ្នង​នាង​ម្តង​ហើយ​ម្តងទៀត ខណៈ​នារី​វ័យក្មេង​ម្នាក់នេះ​ខំ​ក្តាប់ដៃ​ទ្រាំ​ការឈឺចាប់ ហើយ​បាន​ខាំ​ស្បៃ​មុខ​របស់​នាង​ថែម​ទៀតផង ក្នុងពេល​កំពុង​ទទួល​ការដាក់ពិន័យ​។ 

​    ​ស្ត្រី​រូបនោះ​មើលទៅ​មានការ​ឈឺចាប់​ពឺត​ផ្សារ​យ៉ាងខ្លាំង ហើយ​ក្រោយពី​ការដាក់ទោស​បានបញ្ចប់ គេ​ក៏បាន​សែង​នាង​ដាក់​ប្រង់​ការ​ដើម្បី​យកទៅ​ព្យាបាល​។ 

​    ​ការ​វាយ​នឹង​រំពាត់​ជា​សាធារណៈ​គឺជា​ការដាក់ទោស​មួយ​ក្នុងចំណោម​ការដាក់ទោស​ជាច្រើន ដែល​អនុវត្ត​លើ​មនុស្ស​ណា​ដែល​បំពាន​ច្បាប់​អ៊ីស្លាម សារៀ (Sharia) ក្នុង​ខេត្ត​បាន់​ដា​អា​ឆេ (Banda Aceh) ជា​ខេត្ត​តែមួយគត់​ក្នុង​ឥណ្ឌូនេស៊ី ដែល​នៅតែ​ប្រកាន់ខ្ជាប់​នឹង​ច្បាប់​មួយ​នេះ​។ 

​    ​រូបភាព​ក៏បាន​បង្ហាញ​បុរស​ពីរ​នាក់​ផ្សេងទៀត​ផងដែរ ដែល​ទទួល​ការដាក់ពិន័យ​វាយ​នឹង​រំពាត់​ពីបទ​លួច​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍​៕

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់