adverise with khmeread 32876b8200000578 3508300 image a 5 1458844685242

ក្រុមហ៊ុន​អាមេរិក​មួយ​ផលិត​កាំភ្លើងខ្លី​កាណុង​២​បន្លំ​ចេញ​ជា​រាង iPhone

​    ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​អាមេរិក​មួ​យ​បាន​រចនា​ម៉ូត​កាំភ្លើងខ្លី​មួយ​ប្រភេទ ដែល​អាច​បត់​ចូលគ្នា​ចេញ​ជា​រាង​ស្មា​ត​ហ្វូ​ន​។​

​    ​ក្រុមហ៊ុន Ideal Conceal កំពុង​រង់ចាំ​ទទួលបាន​នូវ​ប័ណ្ណប្រកាស​និ​យ​ប័ត្រ​តក្កកម្ម (​ប៉ាតង់​) សម្រាប់​កាំភ្លើងខ្លី​កាណុង ២ ខ្នាត ០,៣៨០ ដែល​អាច​បត់​ចូលគ្នា​ចេញ​ជា​ស្មា​ត​ហ្វូ​ន ដែល​បំពាក់​ជាមួយនឹង Len កាមេរ៉ា និង ក្បាល​ឌុយ​កាស​ស្តាប់​ត្រចៀក​។ 

​    ​ម៉ូត​កាំភ្លើង​មួយ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ដែល​ស្រឡាញ់​កាំភ្លើង​យ៉ាងខ្លាំង ប៉ុន្តែ​អង្គការ​ប្រឆាំង​អាវុធជាតិផ្ទុះ និង​ក្រុមមន្ត្រី​អនុវត្ត​ច្បាប់​សម្តែង​ការព្រួយបារម្ភ​អំពី​របៀប​ដែល​កាំភ្លើង​មួយ​នេះ​ចូលរួមចំណែក​ក្នុង​អំពើហិង្សា​ក្នុងពេល​អនាគត​។ 

​    ​លោក Andrew Patrick នាយករង​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ Coalition to Stop Gun Violence បាន​ប្រាប់​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា "​អ្វីដែល​គួរឱ្យ​បារម្ភ​នោះ​គឺថា កាំភ្លើង​នេះ​មើលទៅ​ដូចជា​ស្មា​ត​ហ្វូ​ន​ពិតប្រាកដ​អ៊ីចឹង​។ មាន​ដំណឹង​ច្រើន​រាប់មិនអស់​ចេញផ្សាយ​អំពី​កូនក្មេង​លេង​កាំភ្លើង​ជ័រ ហើយ​ត្រូវ​គ្រាប់កាំភ្លើង ដោយសារ​ច្រ​លំ​កាំភ្លើង​ពិត​ស្មានតែ​ក្លែងក្លាយ​។ កាំភ្លើង​នេះ​មិន​ត្រឹមតែ​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មិនគួរ​ឱ្យ​ទុក​ចិត្តនឹង​ប្រើ​ទៀតផង​"៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់